ស្ងាត់ៗ ចេន ប្រកាស ដឹកដៃគូស្នេហ៍ភ្ជាប់ពាក្យថែមទាំងពោលថា៖

តារាចម្រៀង Original ចេន ដែលមហាជនតែងតែស្គាល់ថា មានរូបសង្ហាច្រៀងពិរោះ កាលពីកន្លងទៅ លោកបានធ្វើអោយហ្វេនស្រីៗខកចិត្ត ធ្លាក់ថ្លើមដោយសាររូបលោកបង្ហាញមុខសង្សាជាសធារណៈ ។

ក្រោយពីសាងចំណងស្នេហ៍ បានប្រមាណ ៥ ខែ មកនេះ តារាចម្រៀង ចេន និង គូស្នេហ៍បានដឹកដៃគ្នាភ្ជាប់ពាក្យ ហើយថែមទាំងពោលពាក្យ ផ្អែមល្ហែមដាក់គ្នា គួរអោយច្រណែន។

នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២២ នេះ លោកបានប្រកាសឱ្យដឹងថាអ្នកទាំងពីរនឹងភ្ជាប់ពាក្យថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២២ នេះហើយ។សារនោះ លោក ចេន បានសរសេរថា ៖« ស្នាមញញឹមពិតប្រាកដ ដែលនាងផ្តល់អោយខ្ញុំ 07/2022 engaged»។
ក្រោយពីបានឃើញ តារាប្រុសរូបនេះ បង្ហោះបែបនេះភ្លាម មហាជនអ្នកគាំទ្រមិនបង្អង់យូរ បាននាំគ្នាចូលខមមិនព្រាតព្រោង អ្នកខ្លះចូលរួមសាទរដល់លោក និងគូស្នេហ៍ រីឯអ្នកខ្លះទៀត ជាពិសេសអ្នកគាំទ្រនារីៗ បង្ហាញពីអារម្មណ៍ខូចចិត្តមិនតិចទេ និងច្រណែនដល់នារីរូបស្រស់ម្នាក់នោះគ្រប់គ្នា៕