ពុទ្ធោអើយ ទើបតែជួបបញ្ហាសោះ ឥឡូវមកជួបរឿងអញ្ចឹងតាមផ្លូវទៀត…(មានវីដេអូ)

សិល្បៈ៖ ពុកម៉ែបងប្អូនប្រហែលជាស្គាល់តារាកំប្លែងជើងចាស់មួយរូបដែលមានឈ្មោះក្រៅថា តាចេក គាត់គឺជាសិល្បៈករជើងចាស់មួយរូបដែលមានសមត្ថភាពជាច្រើននៅក្នុងវិស័យ ទោះបីជាតារាកំប្លែងជើងចាស់ក៏ពិតមែន តែតាចេក គាត់មានជីវភាពខ្វះខាត និងលំបាកខ្លាំងណាស់រាល់ថ្ងៃរកព្រឹកខ្វះល្ងាចហូបចុកមិនគ្រប់គ្រាន់នោះទេ ។

យ៉ាងណាមិញតាមប្រភពគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ នាយ ធុង បានបង្ហោះរៀបរាប់ បែបនេះថា ៖« ព្រះអើយជួយឪចេកបើកដឹកបន្លែផ្លែឈើទៅលក់នៅគីរីរម្យព្រឹកមិញបណ្ដាលឱ្យក្រ ឡា ប់ រ បួស បែ ក ក្បា ល រួមចៅពីរនាក់ទៀតសូមបងប្អូនសប្បុរសជនជួយគាត់ផងហេតុតែជីវភាព ខ្វះខាត012-70-43-72/081-72-21-44 សូមបងប្អូនមេត្តាជួយគាត់ផងនិងសូមអរគុណទុកជាមុន » ៕

សូមបញ្ជាក់ផងដែរថា គាត់បានជួបគ្រោះថ្នាក់តាមផ្លូវ បណ្តាលឲ្យរងរបួសបែ កក្បាលទៀត ខណៈពេលដែលគាត់បានបើករឺម៉កកង់បីដឹកបន្លែលក់នៅគីរីរម្យ ក៏បានបណ្តាល អោយក្រឡាប់ធ្លាក់ផ្លូវជាមួយចៅតូចទាំង ២នាក់ទៀតដែលជិះជាមួយគាត់ ។ សូមទស្សនារូបភាពខាងក្រោម៖