​ប្រទេស​បារាំង​រកឃើញ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​មួយ​ប្រភេទ​ផ្សេងទៀត​ B.1.640.2 (IHU)

បារាំង៖ ទោះបីជា​ពិភពលោក​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការកើនឡើង​នៃ​ករណី​ឆ្លង​វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ក្រុម​អ្នកវិទ្យា​សាស្ត្រ​នៅ​ប្រទេស​បារាំង​បាន​រកឃើញ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​មួយ​ប្រភេទ​ផ្សេងទៀត​។​ ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី (B.1.640.2) ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​អ្នក​ខ្លួន​ជំងឺ ១២នាក់​នៅ​ជិត​ទីក្រុង​ Marseille ​មានកា​រវិ​វ​ត្តិ​ន៍ ៤៦ដងដែល​ធ្វើឱ្យ​វា​កាន់តែ​ធន់​ទៅនឹង​វ៉ាក់សាំង និង​ងាយ​ឆ្លង​។​

 

​ការរកឃើញ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មីដែល​ត្រូវបាន​គេ​ហៅថា B.1.640.2 ត្រូវបាន​ប្រកាស​នៅក្នុងក្រដាស​មួយសន្លឹក​ដែល​បាន​បង្ហោះ​នៅលើ គេហទំព័រ​អ៊ីនធឺណិត med Rxiv។ ​ដោយ​ត្រូវបាន​គេ​ហៅ​ឈ្មោះថា IHU រហូតមកដល់​ពេលនេះវីរុស​នេះ​ត្រូវបាន​រកឃើញ​ដោយ​ក្រុម​ស្រាវជ្រាវ​ ដែលមាន​មូលដ្ឋាន​នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​ជំងឺឆ្លង IHU Mediterranee Infection របស់​ប្រទេស​បារាំងកាលពី​ថ្ងៃទី១០ ខែធ្នូ​។​ ​បច្ចុប្បន្ននេះវីរុសប​ម្លែ​ង​ខ្លួន​ថ្មី Omicron គឺជា​វីរុស​ឆ្លង​ដ៏​លេចធ្លោ​នៅក្នុង​ប្រទេស​បារាំង ដោយបាន​ស្ថិត​ក្នុងចំណោម​បណ្តាប្រទេស​នៅ​តំបន់​អឺរ៉ុប​ផ្សេងទៀត​ដូចជា​ចក្រភព​អង់គ្លេស និង​ព័រ​ទុយ​ហ្គា​ល់ ខណៈ​មាន​ចំនួនករណី​ឆ្លង​កើនឡើង​ខ្ពស់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​។ ​រហូតមកដល់​ពេលនេះ​មាន​ករណី​ឆ្លង​ចំនួន ១២នាក់ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ជិត​ទីក្រុង Marseille ដោយ​ជាប់​ពាក់ព័ន្ធ​ដំបូង​ទៅនឹង​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​កា​មេ​រូ​ន​ក្នុង​ទ្វីបអាហ្វ្រិក។​

​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណាប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវបាន​បញ្ជាក់​ប្រចាំ​ថ្ងៃជា​មធ្យម​ដល់​ទៅ​ជាង ១៦០,០០០នាក់​ក្នុង​មួយថ្ងៃ​ក្នុង​សប្តាហ៍​កន្លងទៅ និង​មាន​កម្រិត​ខ្ពស់បំផុត​ជាង ២០០,០០០នាក់​។ នៅក្នុង​ការប៉ុនប៉ង​ដើម្បីទប់​ទល់នឹង​ការកើនឡើង​ការចម្លង​ខ្ពស់​នេះ ក្រុម​សមាជិកសភា​បារាំង​បានស្នើ​ច្បាប់ ដែល​តម្រូវឱ្យ​មនុស្សភាគច្រើន​ត្រូវ​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​វីរុស Covid-19 ដើម្បី​អាច​ចូលទៅក្នុង​ទីសាធារណៈ​ដូចជា​បារ ភោជនីយដ្ឋាន និង​ការដឹកជញ្ជូន​សាធារណៈ​ផ្លូវ​ឆ្ងាយ​ជាដើម​៕