តែប៉ុណ្ណេះលែងមានអ្នក single ហើយ! នៅជប៉ុនគេអាចស្វែងរកដៃគូស្នេហាតាមម៉ាស៊ីនចល័ត….

តែប៉ុណ្ណេះលែងមានអ្នក single ហើយ! នៅជប៉ុនគេអាចស្វែងរកដៃគូស្នេហាតាមម៉ាស៊ីនចល័ត….

ជប៉ុន៖ ដៃគូរស្នេហាជាធម្មតាមិនងាយរកបានស្រួលៗនោះទេ លុះត្រាតែដឹងចិត្តថ្លើមគ្នាស្គាល់គ្នាយូរថានឹងអាចចុះសម្រុងឬអត់ តែចម្លែកអី ប្រទេសជប៉ុនកាន់តែជឿនលឿន លឿនដល់ថ្នាក់មានម៉ាស៊ីនចាប់ដៃគូរទៀតផង។

វិធីស្វែងរកគូស្នហ៍ថ្មីមួយរបស់ជប៉ុនកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយគេអាចទៅរកដៃគូជីវិតនៅតាមម៉ាស៊ីនលក់ភេសជ្ជៈចល័តនៅតាមទីសាធារណៈបាន ដូចដែលលោកអ្នកទៅទិញភេសជ្ជៈយកមកញ៉ាំអីចឹងដែរ។

យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World of Buzz បានរៀបរាប់អំពីដំណើរការក្នុងការស្វែងរកគូស្នេហ៍ខាងលើនេះថា មុនដំបូងអ្នកដែលមានបំណងចង់បានគូសេ្នហ៍ទាំង២ភេទត្រូវទៅជួបភា្នក់ងារគ្រប់គ្រងម៉ាស៊ីនដើម្បីផ្តល់ព័ត៌មានផ្ទាល់ខ្លួនមួយចំនួន ហើយគេនឹងយកព័ត៌មានទាំងនោះទៅបិទភ្ជាប់លើកំប៉ុងនិងដាក់ក្នុងម៉ាស៊ីនតាមប្រភេទផ្សេងៗគ្នា។
បន្ទាប់មកទៀតប្រសិនបើមានអ្នកណាចាប់អារម្មណ៍ចំពោះព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់ដែលមាននៅលើកំប៉ុងនោះ គេគ្រាន់តែដាក់ប្រាក់ចំនួន ៣,០០០ យេន (២៦ ដុល្លារ) ដើម្បីទទួលបានកំប៉ុងនោះនិងធ្វើការណាត់ជួបជាមួយម្ចាស់កំប៉ុង។ ការណាត់ជួបគឺជាការញ៉ាំអាហារពេលល្ងាចជាមួយគ្នាមានរយៈពេល ៣ម៉ោង និងត្រូវចំណាយប្រាក់ចំនួន ៩,០០០ យន់ (៧៨ ដុល្លារអាមេរិក)។

ក្រោយការណាត់ជួបភាគីទាំងសងខាងអាចធ្វើការសម្រេចចិត្តបាន ថាតើពួកគេអាចបន្តទំនាក់ទំនងជាមួយគ្នាបានឬអត់? បើជជែកមិនត្រូវគ្នាទេពួកគេអាចបែកគ្នាក្រោយអាហារពេលល្ងាចបានបញ្ចប់ ហើយពួកគេមិនត្រូវចំណាយប្រាក់អ្វីបន្ថែមទៀតនោះ។ ប៉ុន្តែបើក្នុងករណីដែលពួកគេនិយាយត្រូវគ្នា និងយល់ចិត្តគ្នារហូតឈានដល់ការរៀបការជាមួយគ្នានោះ គឺពួកគេត្រូវផ្តល់ប្រាក់រង្វាន់ចំនួន ៣០០,០០០ យេន (២,៦០០ ដុល្លារ) បន្ថែមទៀតទៅកាន់ភា្នក់ងារដែលជាអ្នករៀបចំនាំឲ្យពួកគេបានជួបគ្នា៕
ប្រភព៖ World of Buzz