មួយទៀតហើយ! ឪពុកចុងវាយកូនរហូតប្រេះលលាដ៍ ស្លា-ប់ ព្រោះតែយំពេក

មួយទៀតហើយ! ឪពុកចុងវាយកូនរហូតប្រេះលលាដ៍ ស្លា-ប់ ព្រោះតែយំពេក

ថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២ កន្លងទៅ តាមការបញ្ជាក់របស់ប៉ូលិសខេត្តកាលពីថា បុរសម្នាក់បានសារភាពថា រូបលោកបានសម្លាប់កូនចុងរបស់ខ្លួនដែលមានវ័យត្រឹម ៦ ឆ្នាំ ក្រោយលោកបានវាយដំ និងទុកក្មេងរងគ្រោះចោលក្នុងឡានរហូតស្លាប់។ក្មេងប្រុសរងគ្រោះ ត្រូវបានប្រទះឃើញស្លាប់នៅស្រុក Laem Ngob កាលពីថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២២ ក្នុងឡានមួយគ្រឿងដែលជារបស់ឪពុកចុងរបស់គេ។ ក្រោយមក បុរសជាឪពុកចុង និងម្ដាយរបស់ក្មេង ត្រូវបានប៉ូលិសឃាត់ខ្លួនយកទៅសាកសួរ។ ក្នុងអំឡុងពេលសាកសួរដំបូង ទាំងស្ត្រីជាម្ដាយ និងឪពុកចុង បាននាំគ្នាបដិសេធថា ពួកគេមិនបានប្រើប្រាស់ហិង្សាលើក្មេងប្រុសរងគ្រោះនោះឡើយ។ទោះជាយ៉ាងណា មេប៉ូលិសខេត្ត Trat កាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២ បាននិយាយថា តាមការធ្វើកោសល្យវិច័យបានរកឃើញថា

ក្មេងរងគ្រោះ គឺមានបញ្ហាប្រេះលលាដ៏ក្បាល និងបាក់ដៃស្ដាំ។ នៅពេលធ្វើការសាកសួរដេញដោលជាថ្មី ទើបឪពុកចុងបានសារភាពថា រូបគេគឺបានវាយដំលើក្មេងរងគ្រោះរហូតសន្លប់បាត់ស្មារតី កាលពីយប់ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២២។ បុរសរូបនោះបានសារភាពទៀតថា រូបគេបានដាក់ក្មេងប្រុសនោះក្នុងឡានរបស់លោក នៅវេលាពាក់កណ្ដាលយប់ មុនរកឃើញថា ក្មេងប្រុសរូបនោះបានស្លាប់នៅព្រឹកថ្ងៃបន្ទាប់។តាមរបាយការណ៍កោសល្យវិច័យបានបញ្ជាក់ថា ក្មេង

ប្រុសរងគ្រោះ បានស្លាប់រយៈពេល ៦ ម៉ោងមុនពេលរូបគេត្រូវបានប្រទះឃើញទៅទៀត។ ក្នុងនោះដែរ បើតាមសម្ដីរបស់បុរសសង្ស័យ ក៏បានបញ្ជាក់ថា ក្មេងប្រុសរូបនោះ គឺនៅរស់រាននៅឡើយទេ ពេលដាក់ចូលក្នុងឡាននោះ។គួរបញ្ជាក់ថា បើតាមប៉ូលិស និយាយថា ជនសង្ស័យជាឪពុកចុង គឺជាមនុស្សញៀនថ្នាំ ហើយធ្វើការវាយដំកូនចុងរហូតស្លាប់ គឺដោយសារតែមានការខឹងក្មេងប្រុសនោះយំខ្លាំងពេក៕ប្រភព៖ Bangkok Post