ចាប់ពីថ្ងៃទី ៦ តំបន់ទាំងនេះ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតផ្សែងក្រូច

ចាប់ពីថ្ងៃទី ៦ តំបន់ទាំងនេះ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតផ្សែងក្រូច

ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី ០៥-១១ ខែមករា ឆ្នាំ២០២២។
ក្រសួងបញ្ជាក់ថា ព្រះរាជាណាក្រកម្ពុជា នៅតែបន្តទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល នៅថ្ងៃទី ៦-៨ ខែមករា អាចមានភ្លៀងកម្រិតផ្សែងក្រូច នៅតំបន់ទំនាបភាគខាងត្បូង។
ដោយឡែក នៅតំបន់មាត់សមុទ្រ ថ្ងៃទី៦-៩ ខែមករា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីផ្សែងក្រូចទៅខ្សោយ។ អាស្រ័យស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូន សូមសាធារណជនទទួលជ្រាបព័ត៌មាន។
សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖