WHO ថាកូវីដ អាចបញ្ចប់នៅឆ្នាំ២០២២ ប៉ុន្តែស្ថិតក្នុងលក្ខខណ្ឌមួយ

WHO ថាកូវីដ អាចបញ្ចប់នៅឆ្នាំ២០២២ ប៉ុន្តែស្ថិតក្នុងលក្ខខណ្ឌមួយ

ពិភពលោក៖ កាលពីពេលថ្មីៗនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រកន្លងទៅ លោកអគ្គលេខាអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយថា លោកមានសុទិដ្ឋិនិយមថាជំងឺរាតត្បាតកូវីដ១៩ នឹងបញ្ចប់នៅឆ្នាំ ២០២២ លុះត្រាតែភាពមិនស្មើគ្នាបានបញ្ចប់ ប្រសិនបើយើងធ្វើវារួមគ្នា ។
លោកបានបន្ថែមថា “ខណៈពេលដែលគ្មានប្រទេសណាមួយរួចផុតចេញពីការរាតត្បាតនៃជំងឺកូវីដយើងមានឧបករណ៍ថ្មីៗជាច្រើនដើម្បីការពារនិងព្យាបាលកូវីដ ដែលភាគច្រើនមាននៅក្នុងប្រទេសជឿនលឿន។ ភាពមិនស្មើភាពគ្នាកាន់តែយូរ ហានិភ័យកាន់តែខ្ពស់នៃមេរោគនេះវិវត្តតាមវិធីដែលយើងមិនអាចការពារ ឬ ទស្សន៍ទាយ ប៉ុន្តែ ប្រសិនបើយើងបញ្ចប់ភាពមិនស្មើភាព ដោយរួមគ្នាទូទាំងពិភពលោកដើម្បីកម្ចាត់វារួមគ្នានោះ ប្រាកដជាអាចកម្ចាត់កូវីដ១៩ចេញពីពិភពលោកជាក់ជាមិនខាន។
លោកបានបន្តសង្កត់ធ្ងន់បន្ថែមទៀតថា ដើម្បីរៀបចំពិភពលោកទប់ទល់នឹងការរាតត្បាតនិងជំងឺឆ្លងនាពេលអនាគត “យើងបានបង្កើតប្រព័ន្ធ BioHub ថ្មីរបស់ WHO សម្រាប់ប្រទេសនានាក្នុងការចែករំលែកសម្ភារៈជីវសាស្ត្រថ្មីៗ” ដើម្បីធានាបានថាក្រុមប្រទេសដែលមានសេដ្ឋកិច្ចទាប និងមធ្យមក៏អាចទទួលបាននូវការការពាររួមមួយផងដែរ។
សូមរំលឹកផងដែរថា គិតត្រឹមឆ្នាំ២០២៣នេះ ជាឆ្នាំទី៣ហើយ ដែលកូវីដ១៩បន្តមានវត្តមាននៅលើពិភពលោកយើងនេះ ខណ:ដែលបណ្តាប្រទេសនានាក្នុងលោកកំពុងបន្តប្រយុទ្ធប្រឆាំងជាមួយវាយ៉ាងស្វិតស្វាញ៕
ប្រភព៖ https://www.livemint.com/news/world/who-chief-says-covid-19-pandemic-will-end-in-2022-but-on-one-condition-11641108137665.html