ដឹងទីតាំងចាក់វ៉ាក់សាំងដូសទី៣ សម្រាប់កុមារ និងអ្នកមិនទាន់ចាក់ ឬនៅ? ថ្មីៗ នេះក្រសួងប្រកាសចេញហើយ ស្ថិតនៅទីតាំងទាំងនេះ…

ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញនូវសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់ស៊ាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ផ្ដើមពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នៅទីតាំងចំនួន ៤២ ក្នុងមូលដ្ឋានខណ្ឌទាំង១៤ ។

យ៉ាងណាមិញ ចំពោះកុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលទៅទទួលវ៉ាក់ស៊ាំងបង្ការជំងឺកូវីដ-១៩ ត្រូវភ្ជាប់ជាមួយនឹងឯកសារដូចខាងក្រោម៖

– ប័ណ្ណ (កាត) ចាក់វ៉ាក់ស៊ាំងបង្ការជំងឺកូវីដ-១៩

– សំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែនដែលបានប្រើប្រាស់ក្នុងការចុះឈ្មោះចាក់វ៉ាក់ស៊ាំងកូវីដ-១៩ដូសទី១។ ដើម្បីឲ្យកាន់តែច្បាស់ សូមទស្សនាសេចក្តីលម្អិតដូចខាងក្រោម៖