យ៉ាងម៉េចអោយប្រាកដ! លោក ឈឹម សក្កដា ពោលពាក្យ បរាជ័យស្នេហា ក្រោយ…

យ៉ាងម៉េចអោយប្រាកដ! លោក ឈឹម សក្កដា ពោលពាក្យ បរាជ័យស្នេហា ក្រោយ…

មហាជនភាគច្រើន បានស្គាល់រួចមកហើយ លោកឈឹម សក្កដា ដែលជាតារាសម្ដែង មានរូបរាងសង្ហាខ្លាំង ដែលកន្លងមកលេចលឺមានទំនាក់ទំនងស្នេហាជាមួយអ្នកនាង ពេជ្រ សោភា ដែលជាតារាស្រីល្បីឈ្មោះប្រចាំស្រុកខ្មែរ។

ក្រោយឃើញមានរូបបង្ហោះជាច្រើននៅតាមបណ្ដាញ IG របស់ ពេជ្រ សោភា ជាមួយបុរសកំបាំងមុខមក មហាជនហាក់មានភាពស្រពិចស្រពិល រកនិយាយមិនត្រូវ និងឆ្ងល់ជាខ្លាំងថាបុរសនោះជាអ្នកណា មើលទៅ ទំនងមិនមែនលោកសក្កដាឡើយ ។

យ៉ាងណាម៉ិញលោក ឈឹម សក្កដា ផ្ទាល់បានពោលពាក្យថា« ជីវិតស្នេហាខ្ញុំបរាជ័យរហូត បើកមិនត្រូវគេបោក ក៏ត្រូវគេបោះបង់ តាំងពីចេះមានស្នេហ៍ជួបតែមនុស្សមិនត្រង់…..
Love this lyrics» ។

ទោះប្បីឃ្លាទាំងនេះ ជាឃ្លាមួយនៅក្នុងបទចម្រៀងក្ដី ប៉ុន្តែមហាជនកាន់តែសង្ស័យរវាងទំនាក់ទំនងស្នេហា លោក និងអ្នកនាង ពេជ្រ សោភា ថា អាចបញ្ចប់ ចំពោះរឿងរ៉ាវយ៉ាងណា ើងពុំទាន់ដឹងនៅឡើយទេ។