សាកសមហើយ! បុរសដែលកាប់សម្លាប់ប្រពន្ធ និងអ្នកជិតខាង ត្រូវបានស្លាប់ក្រោមស្នាដៃ…

សាកសមហើយ! បុរសដែលកាប់សម្លាប់ប្រពន្ធ និងអ្នកជិតខាង ត្រូវបានស្លាប់ក្រោមស្នាដៃ…

ខេត្តកំពង់ធំ ៖ រឿងរ៉ាវដ៏ឃោឃៅមួយបានកើតឡើង ក្រោយបុរសម្នាក់ផឹកស្រាស្រវឹងកាប់ប្រពន្ធស្លាប់ និង អ្នកជិតខាងម្នាក់ ព្រមទាំង ៣នាក់រងរបួស បានបង្កើតជាកំហឹងយ៉ាងខ្លាំងពីមហាជន ។

សមត្ថកិច្ច បានចាប់ឃាត់ជនល្មើសបាននិងវ៉ៃខ្នោះដៃនិងខ្នោះជើងតែដោយសារតែកំហឹងមហាជន បាន វាយទាត់ធាក់ជនល្មើសយ៉ាងចាស់ដៃរហូតដល់ស្លាប់តែម្តង។ហើយសាកស.ពបុរសដែលកា.ប់ប្រពន្ធខាងលើនេះមាន ឈ្មោះ ប៉ុស ឡា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិពន្លៃ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សូមរំលឹកថាកាលពីថ្ងៃទី១ខែមករាឆ្នាំ២០២២វេលាម៉ោង១៩និង១០នាទីនៅភូមិពន្លៃស្រុកបារាយណ៍ ខេត្តកំពង់ធំ បុរសឈ្មោះ ប៉ុល ឡា បានប្រើពូថៅកា.ប់ បណ្តាលឲ្យស្លា.ប់មនុស្សចំនួន០២នាក់ និងរបួស០៣នាក់ (របួសធ្ងន់០២នាក់)។ បន្ទាប់មក ជនសង្ស័យបានឡើងទៅលើផ្ទះកើតហេតុ ចាក់គន្លឹះបិទទ្វារ។ ក្នុងពេលនោះ សមត្ថកិច្ចក៏បានឡើងលើផ្ទះ រួចធាក់ទ្វារ ចូលយកជនសង្ស័យចុះមកក្រោមផ្ទះវិញ ។
តែដោយសារបងប្អូនប្រជាពលរដ្ឋជាច្រើននាក់មានកំហឹងបានវាយទៅលើជនសង្ស័យរូបនោះបណ្តាលឲ្យរងរបួស ហើយសមត្ថកិច្ចក៏បានយកជនសង្ស័យចេញពីកន្លែងកើតហេតុនិងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តតាមនីតិវិធី។ជនសង្ស័យត្រូវបានប៉ូលិសដាក់ឲ្យសម្រាកក្នុងបន្ទប់ឃាត់ខ្លួនជាបណ្តោះអាសន្នរហូតដល់ម៉ោង៤និង២០នាទីរសៀលថ្ងៃទី២ខែមករាឆ្នាំ២០២១ទើបដឹងថាជនសង្ស័យរូបនេះបានស្លា.ប់ទៅហើយ។ក្រោយពេលទទួលព័ត៌មាននេះ កម្លាំងជំនាញនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ សហការជាមួយគ្រូពេទ្យបង្អែកខេត្តកំពង់ធំ ក្រុមគ្រួសារនៃស.ព និងដោយមានការដឹកនាំសម្របសម្រួលពីលោកព្រះរាជអាជ្ញារង សាយ វាសនា អមសាលាដំបូងខេត្ត បានចុះទៅដល់ពិនិត្យកន្លែងកើតហេតុ និងសាកស.ពរបស់ជនសង្ស័យ។

ជាលទ្ធផលនៃការត្រួតពិនិត្យ បានបង្ហាញថា នៅផ្នែកក្បាលស.ព មានស្នាមជាំជុំវិញរង្វង់ភ្នែកស្តាំ។ ស.ព មានស្នាមប៉ះទង្គិចជាមួយនឹងវត្ថុរឹងនៅលើត្របកភ្នែកឆ្វេងនិងលើចញ្ចើមស្តាំ។ស.ពមានស្នាមមុតឆូតសើៗស្បែក ក្រោមចង្ការឆ្វេង០១កន្លែង។ រីឯនៅផ្នែកដងខ្លួនវិញ គឺស.ពមានស្នាមជាំពណ៌ក្រហមក្រម៉ៅ រាងទ្រវែង ដោយប៉ះទង្គិចនឹងវត្ថុរឹង កាត់ទទឹង លើទ្រូង ទំហំ ១៣សម x ៤សម។ ស.ពមានស្នាមជាំពណ៌ក្រហមក្រម៉ៅ រាងទ្រវែង ដោយសារការប៉ះទង្គិចនឹងវត្ថុរឹងពីលើដើមដោះឆ្វេង រហូតដល់ស្មាឆ្វេងទំហំ១៥សមx៦សម។បើតាមប៉ូលិស និងគ្រូពេទ្យ បានសន្និដ្ឋានថា ស.ពបានស្លា.ប់ដោយសារការគ្រាំក្នុង ដោយសារកំហឹងប្រជាពលរដ្ឋបានវាយ។ ក្រោយពីពិនិត្យស.ពរួច ត្រូវបានសមត្ថកិច្ចប្រគល់ស.ពជនសង្ស័យទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំបូជាតាមប្រពៃណី។


សូមរម្លឹកទៀតថាបុរសឈ្មោះប៉ុលឡាជាអ្នកញៀនស្រាដោយសារតែភ្លើងប្រច័ណ្ឌក៏បានទាញពូថៅកា.ប់ប្រពន្ធដាច់.ក ហើយពុះទ្រូងថែមទៀត ព្រមទាំងកា.ប់អ្នកជិតខាងស្លា.ប់ម្នាក់និងរបួស៣នាក់(ធ្ងន់២នាក់ស្រាលម្នាក់)។ ករណីឃា.តក.ម្មនេះ បានកើតឡើង កាលពីវេលាម៉ោង ១៩ និង ៣០នាទី យប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិពន្លៃ ឃុំចើងដើងស្រុកបារាយណ៍ខេត្តកំពង់ធំ។ជនរងគ្រោះក្នុងហេតុការណ៍ខាងលើនេះ រួមមាន ៖ ទី១- ប្រពន្ធឈ្មោះ យ៉ន យឿន អាយុ៣៤ឆ្នាំ (ស្លា.ប់) មានទីលំនៅភូមិឃុំកើតហេតុខាងលើ បន្សល់ទុកនូវកូន២នាក់ (ស្រីទាំងពីរ) ទី២-ជនរងគ្រោះឈ្មោះ ពេជ្រ ហ៊ុន ភេទប្រុស អាយុ៥៦ឆ្នាំ ត្រូវជនសង្ស័យកាប់ចំកញ្ចឹង.ក (ស្លា.ប់ នៅក្រោមផ្ទះ) មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ទី៣-ឈ្មោះ កង រិន ភេទស្រី អាយុ ៣៦ឆ្នាំ (របួសធ្ងន់) ទី៤ – ឈ្មោះ កែ អំ ភេទស្រី អាយុ ៧៦ឆ្នាំ (របួសធ្ងន់) និងទី៥- ឈ្មោះ ខាត់ ប្រេង ភេទប្រុស អាយុ ៤១ឆ្នាំ (របួសស្រាល)។