អគ្គិភ័យឆាបឆេះ​ឡសម្ងួត​ពោតមួយកន្លែង ធ្វើឲ្យខូចខាតគ្រាប់​ពោត​ចំនួន ២០តោន

អគ្គិភ័យបានឆាបឆេះ​ឡសម្ងួត​ពោតមួយកន្លែង នៅក្នុងក្រុងប៉ៃលិន បណ្ដាលឲ្យខូចខាតគ្រាប់​ពោត​ចំនួន២០តោន និងសម្ភារៈមួយចំនួនទៀត។

ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២២ នៅក្នុងសៃឡូ ដែលស្ថិតនៅភូមិប៉ាងរលឹម សង្កាត់​អូ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ស៊ុន ឡាយ ហៅ តា​ប៉ោង ភេទប្រុស អាយុ៥៥ឆ្នាំ មាន​ទីលំនៅ ភូមិ​ប៉ាង​រលឹម សង្កាត់​អូ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។
ក្នុងប្រតិបត្តិការជួយអត្ដរាគមន៍ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យរបស់ការិយា​ល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​ន​គរាល​ខេត្ត​ប៉ៃលិន ចំនួន៣គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន០៤​រថយន្តទើបគ្រប់គ្រងស្ថានការណ៍វបាន ដោយប្រើរយៈពេលជាង២ម៉ោង៕