ឆ្នាំថ្មីភ្លាមតម្លៃ សាំង និង ម៉ាស៊ូត បន្តឡើងធម្មតា

ឆ្នាំថ្មីភ្លាមតម្លៃសាំង និង ម៉ាស៊ូត បន្តឡើងធម្មតា
ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២ នេះ បានប្រកាសពីថ្លៃលក់ប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់លក់រាយ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២២។ តាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា តម្លៃប្រេងសាំងធម្មតានៅក្នុងសប្ដាហ៍នេះ ១ លីត្រ តម្លៃ ៤២០០ រៀល។ ចំណែកឯប្រេងម៉ាស៊ូតវិញ នៅក្នុងសប្ដាហ៍នេះមានតម្លៃ ៣៨០០ រៀល ក្នុង ១ លីត្រ។

បើធៀបទៅនឹងសប្ដាហ៍មុន យើងឃើញថា តម្លៃប្រេងសាំងធម្មតានៅសប្ដាហ៍នេះ ឡើងថ្លៃជាងសប្ដាហ៍មុនចំនួន ១០០ រៀល ដែលកាលពីសប្ដាហ៍មុន តម្លៃសាំងធម្មតាមានតម្លៃត្រឹមតែ ៤១០០ ក្នុងមួយលីត្រ ។ ដោយឡែក ចំណែកឯតម្លៃប្រេងម៉ាស៊ូតវិញ ឃើញថាឡើងថ្លៃជាងសប្ដាហ៍មុនចំនួន ៥០ រៀលផងដែរ ដែលសប្ដាហ៍មុនប្រេងម៉ាស៊ូត គឺមានតម្លៃត្រឹមតែ ៣៧៥០ រៀល ក្នុង ១ លីត្រ ៕ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីលម្អិតខាងក្រោម ៖