តួសម្តែងលោកគ្រូ​ថាំងចេង ជាប់ឈ្មោះសិល្បករមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត

ចិន៖ បើទោះជាបានដកខ្លួនចេញពីវិស័យសិល្បៈអស់រយៈពេលជិត២ទសវត្សរ៍ហើយក៏ដោយ ក៏អតីតតារាសម្តែងជើងចាស់វ័យ៦៨ឆ្នាំ Chi Zhongrui ដែលធ្លាប់សម្តែងជាតួអង្គលោកគ្រូ ថាំងចេង នៅតែមានឈ្មោះក្នុងបញ្ជីតារាដែលមានទ្រព្យសម្បត្តិច្រើនក្នុងចំណោមតារាជាច្រើនទៀត ហើយលោក ក៏បានជាប់ឈ្មោះជាសិល្បករម្នាក់ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតផងដែរ។

លោក Chi Zhongrui ឬលោកគ្រូ ថាំងចេង បានដកខ្លួនចេញពីពិភពសិល្បៈតាំងពីឆ្នាំ១៩៩២ មកម្ល៉េះ ក្រោយរៀបអាពាហ៍ពិពាហ៍ជាមួយភរិយារបស់លោកជាសេដ្ឋីនីផ្នែកអចលនទ្រព្យកាលពីឆ្នាំ១៩៩០។ បន្ទាប់ពីពេលនោះមក លោកក៏បានមកជួយមុខជំនួញភរិយារបស់លោកដែលក្រៅពីផ្នែកអចលនទ្រព្យហើយ នៅមានជំនួញផ្នែកកសិកម្ម និងបដិសណ្ឋារកិច្ចទៀតផង។

 

គួរបញ្ជាក់ដែរថា សម្រាប់សិល្បករដែលជាប់ចំណាត់ថ្នាក់លេខ២ដែលមានទ្រព្យសម្បត្តិច្រើនបន្ទាប់ទៀតនោះ គឺតារាចម្រៀងលោក Jay Chou ដែលមានឈ្មោះបោះសំឡេងម្នាក់ប្រចាំប្រទេសចិន៕