ទើសចុះឡើងបានដីកា! ដើមឆ្នាំភ្លាម លោក ម៉ៃ សុគន្ធ បាន ដីកាកោះហៅភ្លែត ក្រោមបណ្ដឹងរបស់ ចំប៉ី ខ្មៅ

ទើសចុះឡើងបានដីកា! ដើមឆ្នាំភ្លាម លោក ម៉ៃ សុគន្ធ បាន ដីកាកោះហៅភ្លែត ក្រោមបណ្ដឹងរបស់ ចំប៉ី ខ្មៅ

ប្រិយមិត្តអ្នកតាមដាន ប្រាកដជាបានជ្រាបនិងស្គាល់ច្បាស់រួចមកហើយ ពីលោក ម៉ៃសុគន្ធ ដែល មហាជន ដាក់នាមថ្មីអោយថា មហាទើស លោកជាអ្នកចម្រៀងម្នាក់ ក្រៅពីនោះ លោកជោគជ័យផ្នែកមុខជំនួញផងដែរ ដោយឡែក លោកតែងតែចូលចិត្តបញ្ចេញមតិ រិះគន់ ឬអាចនិយាយបានថា ទើស ទៅកាន់បុគ្គលផ្សេងទៀត។

យោងតាមគណនីហ្វេសប៊ុករបស់ Heng Yin ហៅចំប៉ីខ្មៅ បានបង្ហោះនៅលើបណ្ដាញសង្គម នៅថ្ងៃ ទី ០៣ ខែ មករា ឆ្នាំ ២០២២ ថា« ជូន កំពូលសិល្បៈករ ម៉ៃ សុគន្ធ ដីកា កោះហើយ សូមអញ្ចើញផង អរុណសួស្ដីដើមឆ្នាំថ្ងៃច័ន្ទដើមទ្រព្យ ទី ០៣ ខែ មករា ឆ្នាំ ២០២២
ក៏ដឹងថាខ្ញុំកូនកាត់យួន ក៏ដឹងថាខ្ញុំធ្លាប់ជាប់គុក ហេតុអ្វីអ្នកតែងតែបំពានកិត្តិយស សេចក្ដីថ្លៃថ្នូររបស់ខ្ញុំ ឆ្លៀតធ្វើអាជីវកម្មលើឈ្មោះខ្ញុំទៀត
#នេះជាអំណាចនៃសេរីភាពនិងសិទ្ធិ»

ចង់ដឹងជ្រាបកាន់តែច្បាស់ សូមអានដីកាតាំងអស់គ្នា ៖