ឆ្នាំចាស់លោតមិនសម្រេច មកឆ្លងដល់ឆ្នាំថ្មី! ស្ពានជ្រោយចង្វារក្លាយជាទីលានសម្លាប់ខ្លួនដ៏ពេញនិយម

ឆ្នាំចាស់លោតមិនសម្រេច មកឆ្លងដល់ឆ្នាំថ្មី! ស្ពានជ្រោយចង្វារក្លាយជាទីលានសម្លាប់ខ្លួនដ៏ពេញនិយម

នាយប់ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២២ កន្លងទៅ មានករណីយុវតីរូបស្រស់មួយរូប បានសម្រេចចិត្តទៅលោតទឹកសម្លាប់ខ្លួន លើទឹកដីស្ពានជ្រោយចង្វា ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កជាការភ្ញាក់ផ្អើលដល់អ្នកនៅក្បែរនោះទាំងយប់។

ទាក់ទិនទៅនឹងរឿងរ៉ាវខាងលើ បើតាមគណនីមួយដែលមានឈ្មោះ ង៉ូវ ដាលីន បានបង្ហោះរៀបរាប់ឱ្យបានដឹងថា កាលពីចុងឆ្នាំចាស់កន្លងទៅ ស្ត្រីខាងលើធ្លាប់ប៉ងទៅលោតទឹកម្តង តែមិនបានសម្រេច រហូតមកដល់ដើមឆ្នាំថ្មីទើបមកម្តងទៀត នៅតែមិនបានសម្រេច ព្រោះប៉ះអ្នកកំពូលឃាត់។ក្នុងនោះគណនីខាងលើបានបញ្ជាក់បន្ថែមថា ៖ «មិនថារឿងរ៉ាវក្នុងចិត្ត ល្វីងជូរចត់ ស្វិតដូចស្ករទាញ យ៉ាងណាទេ ឱ្យតែប៉ះពួកខ្ញុំ លួងទាល់តែបាត់ sad លែងចង់លោត សំខាន់កញ្ញាថ្ពក់ដៃសន្យាថាមិនមកម្តងទៀតទេ។ ស្អប់ម្នាក់ប្រុសឈ្មោះ Tra»។គួរឱ្យដឹងផងដែរថា នេះជាករណីដំបូងនៅដើមឆ្នាំ ២០២២ ដែលមានអ្នកប៉ងលោតទឹកបញ្ចប់ជីវិត នៅលើទឹកដីស្ពានជ្រោយចង្វា ខណៈកាលពីចុងឆ្នាំចាស់កន្លងទៅ មានអ្នកមានវិបត្តិជាហូរហែ តែងតែប៉ងបញ្ចប់ជីវិតខ្លួននៅទីនោះ៕ប្រភព ៖ ង៉ូវ ដាលីន