គ្រាន់តែរំលឹកអួលដើម ក គៀត សុវណ្ណឡាង ទម្លាយរឿងដ៏ឈឺចាប់….

គ្រាន់តែរំលឹកអួលដើម ក គៀត សុវណ្ណឡាង ទម្លាយរឿងដ៏ឈឺចាប់….

គៀត សុវណ្ណឡាង ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្របានកើតសេចក្ដីសង្វេគ និងរំជួលចិត្តតាមនាងគ្រប់គ្នា បន្ទាប់ពីទស្សនាវីដេអូនៃកិច្ចសម្ភាសន៍ក្នុងកម្មវិធី «ពីនេះពីនោះជាមួយសុគា» ដែលនាងបានទម្លាយពីរឿងទុក្ខសោក និងការឈឺចាប់ខ្លាំងបំផុតក្នុងជីវិតរបស់ខ្លួនមិនអាចបំភ្លេចបាន ដែលបានកើតឡើងចំពោះនាងក្នុងឆ្នាំ ២០២១ នេះ។

ក្នុងវីដេអូកិច្ចសម្ភាសន៍នោះ តារាសម្ដែងស្រីរូបនេះ បានរៀបរាប់ទាំងទឹកភ្នែកហូរម៉ាត់ៗពីរឿងរ៉ាវទាក់ទិននឹងការបាត់បង់លោកឪពុកជាទីគោរពស្រឡាញ់របស់នាង ដែលលោកឪពុកបានទទួលមរណភាពកាលពីដើមខែឧសភា ឆ្នាំ ២០២១ កន្លងទៅនោះ ពិតជាធ្វើឱ្យនាងនៅតែមិនអាចទទួលយកបាន បូករួមទាំងឪពុករបស់នាងចែកឋានខណៈពេលកូវីដកំពុងតែផ្ទុះខ្លាំងបណ្ដាលឱ្យមានការលំបាកខ្លាំង បន្ថែមឱ្យនាងកាន់តែមានទុក្ខសោកខ្លាំងថែមទៀត ដែលបានក្លាយ

រឿងដ៏សែនឈឺចាប់បំផុតដក់ជាប់ក្នុងចិត្តរបស់នាងមិនអាចបំភ្លេចបានឡើយ។វីដេអូកិច្ចសម្ភាសន៍របស់ តារាស្រី គៀត សុវណ្ណឡាង កំពុងតែត្រូវបានមហាជនអ្នកគាំទ្រលើបណ្ដាញសង្គម ធ្វើការកាត់តបង្ហោះលើបណ្ដាញសង្គម TikTok បង្ហាញពីអារម្មណ៍សោកស្ដាយ និងជួយផ្ដល់កម្លាំងដល់រូបនាងគ្រប់គ្នាផងដែរ៕សូមទស្សនាវីដេអូខាងក្រោម៖