រថយន្ត BMW បើកលឿនទៅបុកគម្របលូ ក្រឡាប់ជាច្រើនត្រឡប់ មិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្ស

ភ្នំពេញ ÷ បុរសជនជាតិចិនម្នាក់ សង្ស័យស្រវឹងស្រាខ្លាំង បានបើករថយន្តម៉ាក BMW មួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតទៅបុ.កគម្របមាត់លូ ក្រឡាប់ចទៅបុ.កបង្គោលភ្លើង បណ្ដាលឱ្យបា.ក់ដើម ចំណែកឯរថយន្តបង្ក រងការខូចខាតស្ទើរទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១ និង ១០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣ ខែមករា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ១០០៨ ក្នុងសង្កាត់ទួលសង្កែទី ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ច នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ គាត់បានឃើញបុរសជនជាតិចិនម្នាក់ សង្ស័យស្រវឹងស្រាខ្លាំង បានបើករថយន្តម៉ាក bmw ពណ៌ខ្មៅមយយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BB-1851 បើកបរតាមបណ្ដោយផ្លូវ ១០០៨ ទិសដៅពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងស្ដាំដៃ ជ្រុលទៅបុ.កគម្របមាត់លូ ក្រឡាប់ទៅបុ.កបង្គោលភ្លើង បណ្តាលឱ្យបា.ក់មួយដើម ចំណែករថយន្តបង្កវិញ រងការខូចខាតស្ទើរទាំងស្រុង ហើយភ្លាមៗនោះដែរ សមត្ថកិច្ចមូលដ្ឋាន ក៏បានឃាត់តៃកុងរថយន្តបង្ក នាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែទី២ រង់ចាំប្រគល់ឲ្យជំនាញចរាចរណ៍ក្រុង។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែង យករថយន្តស្ទូចមកស្ទូច យករថយន្តបង្កខាងលើ ទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕