មួយជីវិតមាន១០ឆ្នាំប៉ុន្មានដង? ខេមរៈ សិរីមន្ត បង្ហាញអារម្មណ៍ពិតទៅកាន់ភរិយាធ្វើអោយអ្នកនៅលាវលើសជាតិស្ករ

មួយជីវិតមាន១០ឆ្នាំប៉ុន្មានដង? ខេមរៈ សិរីមន្ត បង្ហាញអារម្មណ៍ពិតទៅកាន់ភរិយាធ្វើអោយអ្នកនៅលាវលើសជាតិស្ករ

បើនិយាយពីលោកខេមរៈសិរីមន្តវិញ មហាជនច្បាស់ជាទទួលេជ្រាប់និងស្គាល់រួចមកហើយ អំពីភាពល្បីល្បាញរបស់លោក លោកគឺជាតារាចម្រៀងប្រុសម្នាក់លេចធ្លោខ្លាំងនៅក្នុងប្រទេស បើគិតមកដល់ពេលនេះរយៈពេលជាង ១០ ឆ្នាំមកហើយ ដែលតារាចម្រៀង ខេមរៈ សិរីមន្ត បានសាងចំណងស្នេហ៍រៀបការនឹងភរិយា គឺអ្នកនាង ផល្លី ដែលពេលនេះគឺជាម្ចាស់ប្រ៊េនម៉ាកទឹកអប់ល្បីឈ្មោះនាំចូលពីប្រទេសបារាំង Or Brand។ មកដល់ពេលនេះលោក ខេមរៈ សិរីមន្ត និង ភរិយា ក៏ទទួលបានចំណងដៃកូនប្រុសស្រីចំនួន ៣ នាក់ហើយដែរ។ជាការពិត កន្លងមកមហាជនអ្នកគាំទ្រប្រាកដជាធ្លាប់បានដឹងខ្លះមកហើយពីជីវិតឯកជនរបស់

លោក ខេមរៈ សិរីមន្ត ពាក់ព័ន្ធនឹងជីវិតគ្រួសារ ដោយមកដល់ពេលនេះលោក និង ភរិយា បានរស់នៅចាប់ដៃគ្នាយ៉ាងមានសុភមង្គលលើគំនរទ្រព្យពីអាជីពជាតារាចម្រៀងផង និង ពីមុខជំនួញអាជីវកម្មជាច្រើនក្នុងដៃផង។ដោយឡែកថ្មីកន្លងទៅនេះ ក្នុងរាត្រីថ្ងៃឆ្លងឆ្នាំថ្មី មហាជនមានការចាប់អារម្មណ៍ខ្លាំង និងហាក់ភ្ញាក់ផ្អើលក្នុងចិត្ត ក្រោយបានឃើញ តារាចម្រៀងប្រុសរូបនេះ បង្ហោះរូបភាពជាមួយភរិយាយ៉ាងផ្អែមល្ហែម ព្រមទាំងបង្ហាញពីអារម្មណ៍រំភើបចិត្តប្រាប់មហាជនឱ្យដឹងថា ជាលើកដំបូងនៃជីវិតគូរបស់លោក ក្នុងរយៈពេលជាង ១០ ឆ្នាំនេះ ទើបតែបានមានឱកាសឆ្លងឆ្នាំជាមួយគ្នាបែបនេះ។

ក្នុងនោះ លោក ក៏បានឱ្យដឹងថា ក៏ព្រោះតែមមាញឹកនឹងការងារ ព្រមទាំងដោយសារតែស្ថានភាពនៃជំងឺកូវីដ ១៩ នាប៉ុន្មានឆ្នាំចុងក្រោយនេះផង។
សារនោះ តារាចម្រៀងកូន ៣ រូបនេះ បានសរសេររៀបរាប់ថា ៖ « ជាង ១០ ឆ្នាំហើយមិនដែលបានឆ្លងឆ្នាំជាមួយភរិយាទេ ព្រោះរវល់រហូតហើយច្រើនឆ្នាំមកនេះកូវីដទៀតទើបតែឆ្នាំនេះទេ កូវីដធូរស្រាលបានឆ្លងឆ្នាំជាមួយគាត់រំភើបណាស់»។
ខណៈនោះដែរ ក្រោយពីបានឃើញការបង្ហោះបែបនេះ មហាជន ក៏ដូចអ្នកសិល្បៈជាច្រើន សម្ដែងនូវការរំភើប និង ជូនពរឱ្យលោក និង ក្រុមគ្រួសារកាន់តែមានសុភមង្គលជោគជ័យក្នុងជីវិតថែមទៀត៕