មិនច្រណែនមិនបាន! តារាប្រុស ៣ ដួង ស្មោះស្នេហាហ៊ានសាក់រូបគូស្នេហ៍ជាប់សាច់បញ្ជាក់ភក្ដីភាព

ក្នុងសង្គមបច្ចុប្បន្ន សាក់គឺជាសិល្បៈលម្អរខ្លួនមួយយ៉ាងសម្បូរបែប មនុស្សមួយចំនួនចូលចិត្តសាក់បែប សម័យ អ្នកខ្លះសាក់យ័ន្ត្រដូនតា បើងាកទៅចាប់អារម្មណ៍តារាសម្ដែង និង ចម្រៀងខ្មែរ ៣ រូប ក្រៅពីផ្តល់សុភមង្គលក្នុងគ្រួសារហើយនោះ ពួកគេបានជ្រើសរើសការសាក់រូបជាសក្ខីភាពនៃក្ដីស្រឡាញ់របស់ពួកគេថែមទៀត ។

ការធ្វើបែបនេះ គឺដើម្បីបើកបង្ហាញអំពីទំហំស្នេហ៍ដែលពួកគេមានចំពោះគូស្នេហ៍ថាពិតជាស្រឡាញ់ និង ហ៊ានលះបង់អ្វីៗគ្រប់យ៉ាងចំពោះក្ដីស្នេហ៍នោះខ្លាំងណាស់ ។ តារាប្រុសទាំង ៣ រូបនោះរួមមាន ៖

១.តារាសម្ដែង លោក ថមមី

តារាសម្ដែងប្រុសរូបសង្ហាលោក ថម មី បានចាប់ដៃគ្នាសាងគ្រួសារជាមួយនឹងតារាចម្រៀងជួរមុខក្នុងផលិតកម្មរស្មីហង្សមាស អ្នកនាង សួស វីហ្សា ។ ក្រោយពីកាន់ដៃគ្នាចូលរោងការបានរយៈពេល ១ ឆ្នាំ ពួកគេទាំងពីរក៏ទទួលបានកូនស្រីយ៉ាងគួរឱ្យស្រឡាញ់ម្នាក់ជាចំណងដៃស្នេហ៍ ។ ជារឿយៗ គ្រួសារតារាមួយគូនេះ តែងតែសម្ដែងភាពផ្អែមល្ហែមឱ្យគ្នាហាក់មិនសូវជាលស់ថ្ងៃណាឡើយ ។ ជាពិសេស ដើម្បីបង្ហាញថាទំហំស្នេហ៍ដែលមានចំពោះតារាស្រី សួស វីហ្សា ធំប៉ុនណានោះ លោក ថមមី បានសម្រេចចិត្តសាក់រូបប្រពន្ធរបស់ខ្លួន នៅលើទ្រូងខាងស្ដាំរបស់ខ្លួន ដើម្បីជាការបញ្ជាក់ទៀតផង ។២. តារាចម្រៀង និង Rap លោក ងួន ចាន់ដេវីត

ទោះបីមិនទាន់ក្លាយជាប្ដីប្រពន្ធគ្នាក៏ពិតមែន តែស្នេហារវាងតារាប្រុសលោក ជី ដេវីត និង តារាស្រីស្រស់ ទេព បូព្រឹក្ស ហាក់ស្អិតល្មួតនឹងគ្នាពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្វើឱ្យហ្វេនៗលួចច្រណែនពួកគេទាំងពីរថែមទៀតផង ។ ក្នុងនោះ គេក៏កត់សម្គាល់ផងដែរថា ព្រោះតែក្ដីស្រឡាញ់ដ៏ធំធេងមានចំពោះសង្សារបណ្ដូលចិត្ត លោក ជី ដេវីត បានសាក់រូបកញ្ញា ទេព បូព្រឹក្ស ញញឹមពព្រាយយ៉ាងធំនៅលើដៃស្តាំរបស់ខ្លួន ។៣.អតីតតារាសម្ដែង និង ពិធីករ លោក អេង ឫទ្ធី

មិនឱ្យចាញ់ស្នេហាក្មេងៗ លោក អេង ឫទ្ធី ក៏បានសាក់រូបអ្នកនាង ស៊ឹម សូលិកា ដែលភរិយាបណ្ដូលចិត្តរបស់ខ្លួននៅលើទ្រូងផងដែរ ពិតធ្វើឱ្យមហាជនអត់សរសើរមិនបានចំពោះក្ដីស្នេហ៍ដ៏ធំធេងរបស់លោកដែលមានចំពោះភរិយា ។ ដូចគ្នានោះដែរ ជារឿយមហាជនតែងតែឃើញក្រុមគ្រួសារនេះផ្អែមល្ហែមគ្នាណាស់ ប្រៀបបីដូចស្ករ និង ស្រមោចអ៊ីចឹង ៕