ស្លាប់១៥នាក់ និងរបួស២២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០១ ខែមករា ឆ្នំា២០២២

ភ្នំពេញ ៖ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២០លើក បានបណ្តាលឲ្យមនុស្សចំនួន ១៥នាក់បានស្លា.ប់បាត់បង់ជីវិត និងរងរបួសចំនួន ២២នាក់ ក្នុងនោះរបួសស្រាលចំនួន ៤នាក់ និងរបួសធ្ងន់ចំនួន ១៨នាក់។
នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិដែលវិទ្យុបាយ័នទទួលបាននៅរសៀសថ្ងៃទី១ ខែមករា ឆ្នាំ២០២២។
របាយការណ៍ដដែលបានបន្តថា គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន ២០លើក គឺបានកើតមាននៅរាជធានីភ្នំពេញ ខេត្តក្រចេះ កំពង់ស្ពឺ កំពង់ចាម កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ឧត្តរមានជ័យ កែប និងខេត្តត្បូងឃ្មុំ។

គួរបញ្ជាក់ រយៈពេល ១ឆ្នាំ គិតចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន ២៦៧០លើក បណ្តាលឲ្យមនុស្សស្លា.ប់ចំនួន ១៤៩៧នាក់ របួសចំនួន ៣៦១៥នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ២២៤៦នាក់។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងកការដ្ឋាននគរបាលជាតិដែលទទួលបាននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៕