តាប៊ុយ រងព្យុះការរិះគន់ក្រោយបោះសំដីថាត្រឹមអា Prius សោះជួសជុលអស់ថ្លៃប្រហែលឡាន Range Rover របស់ខ្លួន (មានវីដេអូ)

កាលពីពេលថ្មីៗនេះមហាជនបានដឹងរួចមកហើយជុំវិញករណីគ្រោះថ្នាក់ចរាចរ របស់ពិធីករល្បីឈ្មោះគឺលោក តាប៊ុយ ដែលបានបើកបររថយន្តបុករថយន្តមួយគ្រឿងទៀតម៉ាក Toyota Prius ស្របទិសគ្នាបណ្តាលអោយរងការខូចខាតផ្នែកខាងក្រោយ ខណៈរថយន្តរបស់លោកម៉ាក Range Rover Sport ខូចខាតផ្នែកខាងមុខ ហើយក្នុងហេតុការណ៍នោះភាគីទាំង២បានឯកភាពគ្នាដោយលោក តាប៊ុយ ធានាចេញថ្លៃជួសជុលរថយន្តជូនជនរងគ្រោះ។

ស្រាប់តែជួសជុលហើយ ម្ចាស់រថយន្តព្រូស ផ្ញើវិក័យបត្រ តាមTelegramអោយលោកតាប៊ុយ ដោយថ្លៃជួសជុលរថ អស់ជាង២ពាន់ដុល្លារ ធ្វើអោយលោកតាប៊ុយ ប្រតិកម្មខ្លាំងរហូតLive វីដេអូនិយាយពីការមិនពេញចិត្ត។

ជាមួយគ្នានេះដែរតាប៊ុយត្រូវបានមហាជនរិះគន់ជាលើកទី២ ចំពោះការបញ្ចេញប្រតិកម្មរបស់លោក ហើយបញ្ហាហាក់មើលទៅមិនទាន់ចប់ងាយៗទេ ដោយសារតែមានការបង្ហោះឌឺដងគ្នាទៅមក រវាងម្ចាស់ឡានរងគ្រោះ និង ហ្វេនៗរបស់តាប៊ុយផងដែរ។