ភ្ញាក់ផ្អើល! បុរស ម្នាក់មានមុខដូចគ្នានឹងមហាសេដ្ឋី Elon Muskខ្លាំងរហូតដល់…

ភ្ញាក់ផ្អើល! បុរស ម្នាក់មានមុខដូចគ្នានឹងមហាសេដ្ឋី Elon Muskខ្លាំងរហូតដល់…

 

ថ្មី​ៗ​នេះ មាន​ការភ្ញាក់​ផ្អើល​ចែកចាយ​នៅ​វីដេអូ​មួយ​ពាសពេញ​បណ្ដាញ​សង្គម ក្រោយពីបានឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់ ​មាន​មុខ​មាត់​ដូច​គ្នា​ខ្លាំង​ទៅ​នឹង​មហាសេដ្ឋី Elon Musk។

 

​វីដេអូ​នោះបែកធ្លាយខណៈដែលបុរស​សញ្ជាតិ​ចិន​រូប​នោះ កំពុង​ឈរ​នៅ​កន្លែង​ចត​ឡាន​មួយ ញញឹម​ពព្រាយ​នៅ​ពេល​ដែល​មាន​មនុស្ស​ដើរ​មក​ថត​វីដេអូ​របស់​លោកព្រមទាំងបានសួរសាររឿងរ៉ាវជាច្រើន បើ​តាម​ការ​ទម្លាយ​បាន​ឱ្យ​ដឹង​ថា នេះ​មិន​មែន​ជា​លើក​ទី ១ ទេ ដែល​មាន​មនុស្ស​សំដៅ​មក​លោក រួច​សរសើរ​ថា​មាន​មុខ​មាត់​ដូច​គ្នា​នឹង​មហាសេដ្ឋី​ដ៏​ល្បី​នោះ​។

 

គួរបញ្ជាក់ផងដែរថា បុរសម្នាក់នេះមិនត្រឹមតែទទួលបានការចាប់អារម្មណ៍ខ្លាំងប៉ុណ្ណោះទេព្រមទាំងមានអ្នកស្រលាញ់រាប់អានច្រើនព្រមទាំង ​ដាក់​រហ័សនាម​ឱ្យ​លោកថា «Yi Long Musk» «Yilon Must» ឬ «Elon Ma»ថែមទៀតផង៕