ពុទ្ធោអើយ! ក្មេងប្រុសម្នាក់ មិនដឹងជាកើតអ្វី លួចកាំភ្លើងឪពុកមកបាញ់សម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកផ្អើលទាំងយប់…

ពុទ្ធោអើយ! ក្មេងប្រុសម្នាក់ មិនដឹងជាកើតអ្វី លួចកាំភ្លើងឪពុកមកបាញ់សម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកផ្អើលទាំងយប់…

សៀមរាប ៖ ព័ត៌មានបឋម ហេតុការណ៍ក៏គួរអោយសោកសៅមួយកើតឡើងនៅវេលាម៉ោង៧យប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ មាន ដោយក្មេងប្រុសម្នាក់លួចយកកាំភ្លើងឪពុកមកបាញ់សម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក។

ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍កើតឡើងនាវេលាម៉ោង ១៥និង០០នាទីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ មកម្ល៉េះដែលទើបនឹងមានការភ្ញាក់ផ្អើលនាមុននេះបន្តិច។ ប្រភពដដែលបន្តថាករណីដែលផ្ទុះអាវុធបណ្ដាលឲ្យស្លាប់យុវជនម្នាក់ ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសមានវ័យជាង១០ឆ្នាំនេះ ត្រូវជាកូនមន្ត្រីអាវុធហត្ថខេត្តសៀមរាបម្នាក់ បានបាញ់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ទឹក។

ជនរងគ្រោះមានឈ្មោះ ឌឿន ស៊ីតនីណាថាន់ អាយុ ១៤ឆ្នាំ។ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងដើម្បីធ្វើការត្រួតពិនិត្យទៅលើសាកសពផងដែរ។ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់អំពីមូលហេតុនៃការបាញ់សម្លាប់ខ្លួនឯងរបស់យុវជនរូបនេះនៅឡើយនោះទេ៕