ម៉ាឡេស៊ី៖ ទំនា ស់រវាងសិស្សសាលាមួយបង្កជាអំពើហិង្សាផ្អើលអស់អ្នកសារព័ត៌មានម៉ាឡេស៊ីចុះផ្សាយជាច្រើនករណីហាមមិនអោយមើលរឿងអងាសអាភាស។
តាមការបញ្ជាក់ឱ្យដឹងពីសិស្សម្នាក់ជាជនរងគ្រោះ ត្រូវបានសិស្សរួមបន្ទប់ចំនួន ៦នាក់ព្រួតគ្នាវាយ កើតឡើងដោយសារជនរងគ្រោះបានប្រាប់អ្នកទាំង៦នាក់នោះ កុំឱ្យមើលរឿងអាសអាភាស មិនដូច្នោះទេរូបគេ នឹងប្រាប់គ្រូ និងអ្នកគ្រប់គ្រងបន្ទប់មិនខានឡើយ។
គ្រាន់តែឮការគំរាមបែបនោះភ្លាម សិស្សទាំង៦ បានព្រួតគ្នាវាយដោយដាល់ពោះជនរងគ្រោះជាច្រើនសា។ ជនបង្កទាំង៦ និងសាក្សីចំនួន៨នាក់ ត្រូវបានបញ្ជូនទៅប៉ុស្ថិ៍ប៉ូលិស ដើម្បីសួរនាំដោយឃាត់បានទូរសព្ទដៃចំនួន ១១គ្រឿងផងដែរ។ ទោះជាយ៉ាងណា អ្នកទាំង៦ ត្រូវបានដោះលែងបណ្តោះអាសន្នដើម្បីស៊ើបអង្កេតបន្ថែម។
ចំណែកឯជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យពិនិត្យ ដោយគ្រូពេទ្យបានបញ្ជាក់ថា មិនមានរបួសអ្វីធ្ងន់ធ្ងរឡើយ៕

