មិនគួរអោយជឿ!ទីបំផុត អ្នកនាង Love Riya ចូលរោងការហើយ (មានវីដេអូ)

រាជធានីភ្នំពេញ៖ មហាជនច្បាស់ជាស្គាល់រួចមកហើយអ្នកនាង Love Riya ថៅកែលក់អនឡាញដ៏ល្បីសាច់សខ្ចីមិនចាញ់តារា មានឈ្មោះល្បី លើបណ្តាញសង្គមថ្ងៃស្អែកនាងចូលរោងការហើយ។

ក្រោយពីជួបព្យុះភ្លៀងខកស្នេហ៍ជាច្រើនសារមក អ្នកនាងនៅតែអាចដើរទៅមុខយ៉ាងរីករាយជាមួយកូនស្រី និងជីវិតបែបHigh show ហើយទីបំផុតនាងបានចាប់ដៃជាមួយបុរសសង្ហាម្នាក់ហើយដឹកដៃគ្នាចូលរោងការ ទោះបី វ័យរាងជ្រេយ៉ាងណាក្ដី។

ងាកមកស្គាល់អនាគតស្វាមីអ្នកនាងវិញក៏មិនអន់ដែរ លោកជាបុរស កម្លោះសង្ហាមួយរូបដែលជាមន្ត្រីនគរបាល ឈ្មោះ ហេង គីមហៀង។ ក្នុងនោះ តាមដឹង ទោះបីជាទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ មានរយៈពេលខ្លីប៉ុណ្ណោះ តែគគេអាចនិយាយបានថា នេះអាចមកពីនិស្ស័យដែលធ្វើឱ្យពួកគេឆាប់ចុះសម្រុងស្គាល់ចិត្តស្គាល់ថ្លើមគ្នាហើយ ទើបបណ្តាលឱ្យអ្នកទាំងពីរចូលរោងជ័យឆាប់ៗបែបនេះ។

ស្របពេលជាមួយគ្នានេះ មានមហាជនជាច្រើន ពិតជាសម្តែងការសាទរ និអបអរអ្នកទាំងពីរដែលនឹងចូលរោងការថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះតែម្តង៕