មុនគេបង្អស់! ចក្រភពអង់គ្លេស ប្រកាសរកឃើញករណីស្លា-ប់ ដំបូង ដោយសារវីរុស អូមីក្រុង

មុនគេបង្អស់! ចក្រភពអង់គ្លេស ប្រកាសរកឃើញករណីស្លា-ប់ ដំបូង ដោយសារវីរុស អូមីក្រុង

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានចេញមុខប្រកាសទទួលស្គាល់ ករណីរកឃើញអ្នកស្លា ប់ដំបូង ដោយសារវីរុសបំប្លែងថ្មី អូមីក្រុងនៅព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ ។

ឆ្លៀតក្នុងឱកាសដំណើរទស្សនកិច្ចគ្លីនិកវ៉ាក់សាំងមួយស្ថិតនៅឯ Paddington ភាគខាងលិចទីក្រុង London នាយករដ្ឋមន្ត្រីរូបនេះ បានថ្លែងដំណឹងដ៏គួរឱ្យសោកស្តាយទៅកាន់មហាជនក្រោយ មានការរាយការណ៍ពីករណីរកឃើញអ្នកស្លាប់ដំបូង ដោយសារវីរុសថ្មីនេះ។ លោកបានលើកឡើងថា ៖ «មេរោគបំប្លែងថ្មីអូមីក្រុង ហាក់កំពុងរាតត្បាតគួរឱ្យព្រួយបារម្ភ ដោយមានរកឃើញករណីជាច្រើន និង កំពុងសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់ ហើយយើងពិតជាសោកស្តាយជាខ្លាំង ដោយនៅថ្ងៃទី ១៣ ខែធ្នូ កន្លងទៅនេះ យើងបានរកឃើញមានករណីអ្នកស្លាប់ដំបូងគេ ដោយសារវីរុសបំប្លែងថ្មីដ៏កាចសាហាវមួយនេះ។

យើងសង្ឃឹមថាប្រជាពលរដ្ឋគ្រប់រូប នឹងបង្កើនស្មារតីការពារ និង ថែរក្សាសុខភាពឱ្យបានគ្រប់ៗគ្នា»។គួរបញ្ជាក់ឱ្យដឹងដែរថា ស្របពេលជាមួយគ្នានេះដែរ ចក្រភពអង់គ្លេសបានរកឃើញការឆ្លងវីរុសប្រភេទថ្មី អូមីក្រុង នេះ ចំនួន ១៥៧៦ នៅថ្ងៃដដែល ដែលជាករណីឆ្លងខ្ពស់បំផុតប្រចាំថ្ងៃ ដែលនាំឱ្យវីរុសអូមីក្រុងសរុបកើនឡើងដល់ ៤៧១៣ ករណី គិតត្រឹមថ្ងៃទីច័ន្ទ ទី ១៣ ខែធ្នូ ឆ្នាំ ២០២១៕