ផ្អើលទាំងយប់! បុរសម្នាក់ធ្លាប់ជាពិធីករល្បី បើកឡានទាំងស្រវឹងបុកជាមួយឡានមួយទៀត តែសំណាង…(មានវីដេអូ)

ផ្អើលទាំងយប់! បុរសម្នាក់ធ្លាប់ជាពិធីករល្បី បើកឡានទាំងស្រវឹងបុកជាមួយឡានមួយទៀត តែសំណាង…

(ភ្នំពេញ)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយបង្កអោយមានការភ្ញាក់ផ្អើល នៅរាត្រីថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២១ដោយរថយន្តរបស់ អតីតពិធីករល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ MYTV គឺ លោក តាប៊ុយ ពិធីករល្បីឈ្មោះ ទទួលបានប្រជាប្រិយភាពខ្លាំង ប៉ះជាមួយរថយន្តផ្សេងទៀតបង្កការភ្ញាក់ផ្អើលទាំងយប់ក្នុងស្ថានភាពស្រវឹង។

ដោយឡែករថយន្តរបស់លោកតាប៊ុយ ជារថយន្តទំនើបRange Rover ពាក់ស្លាកលេខ ភ្នំពេញ 2BK- 8809 បុកគូថរថយន្តព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2AH-7048 ពេញមួយទំហឹង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាម ម្ចាស់រថយន្តព្រូស រៀបរាប់ដើមហេតុដំបូងនោះគឺ ខាងរថយន្តព្រូសបើកមកឈប់ស្តុប តែស្រាប់មានរថយន្តរបស់លោក តាប៊ុយ មកបើកបុកពីក្រោយមួយទំហឹង ហើយមិនចុះសម្របសម្រួល បែរជា ជិះគេច ដូច្នេះម្ចាស់រថយន្តព្រូស ក៏ជិះដេញតាម រួចស្ទះជាប់ចំពីមុខរថយន្តបានតែម្តង ទើបរូបលោកព្រមចុះពីលើរថយន្ត ក្នុងស្ថានភាពស្រវឹងជោគខ្លួន ទ្រេតទ្រោតរហូតមិនអាចរក្សាលំនឹងខ្លួនឯងដូច្នេះ ៕

គួរបញ្ជាក់ផងដែរថា ក្នុងករណីនេះ គ្មាននរណាម្នាក់រងរបួសឡើយ រីឯ ម្ចាស់រថយន្តទាំងពីរ ក៏ត្រូវបានសមត្ថកិច្ចអះអាងថា សម្របសម្រួលគ្នាបានផងដែរ។