ធ្លាប់តែលឺតាមវិទ្យុ ពេលនេះភាពយន្តខ្នាតធំ «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ចាប់ផ្ដើម…

ធ្លាប់តែលឺតាមវិទ្យុ ពេលនេះភាពយន្តខ្នាតធំ «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ចាប់ផ្ដើម…

ខ្សែភាពយន្តខ្មែររឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលសាច់រឿងឆ្លុះបញ្ចាំងពីជីវិតពិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានផលិតជាខ្សែភាពយន្ត ខ្នាតធំហើយដោយកន្លងមក យើងធ្លាប់តែលឺតាមវិទ្យុ ហើយសាច់រឿងយ៉ាងណាយើងក៏បានជ្រាបខ្លះៗរួចមកហើយ អំពីជីវិតនាសម័យសង្គ្រាម។

ដោយឡែក តួអង្គសំខាន់ៗ ២រូបត្រូវបានបង្ហាញនោះ គឺលោក ប៉ាន់ ខែមម៉ានូ (សម្ដែងជាតួ សម្ដេចតេជោ ហ៊ុនសែន) កញ្ញា ហ៊ិន ចាន់នីរត្នន៍ (សម្ដែងជាតួសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី)ផងដែរ។

យ៉ាងណាមិញ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ យើងឃើញមានវត្តមានសម្ដេចតេជោ ហ៊ុនសែន លោកអញ្ជើញចូលរួមពិធីក្រុងពាលី ព្រមទាំងមានវត្តមានតួសម្ដែង និងអ្នកសិល្បៈចូលរួមជាច្រើននាក់ហើយក្នុងសាច់រឿងនេះមានតួសម្ដែងសំខាន់ប្រមាណ ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកម្លាំងអង្គរក្សចូលរួម ៥០០នាក់ផ្សេងទៀត ។