អាជ្ញាធរបាននិយាយថា មនុស្សម្នាក់បានស្លាប់ និង ១៣នាក់ផ្សេងទៀត បានរងរបួសបន្ទាប់ពីការបាញ់ប្រហារដោយបើករថយន្តនៅពិធីបុណ្យសាសនាមួយកន្លែង កាលពីល្ងាចថ្ងៃអាទិត្យនៅតំបន់ Baytown ជាយក្រុងក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក។
មនុស្សម្នាក់ត្រូវបានគេប្រកាសថាស្លាប់នៅមន្ទីរពេទ្យតំបន់។ សារព័ត៌មាន The Houston Chronicle បានរាយការណ៍ថា ក្នុងចំណោមអ្នករងរបួស មនុស្ស ៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
នគរបាលនិយាយថា ខ្មាន់កាំភ្លើងបានបើករថយន្ត ហើយបាញ់រះទៅលើហ្វូងមនុស្ស ដែលប្រមូលផ្តុំគ្នានៅក្នុងពិធីសាសនាមួយ។

