ឈាមស្រែកស្បែកហៅ! ចាប់បានជនសង្ស័យករណីឃាតកម្មឃោ ឃៅ គិតទុកជាមុនចាយ ពេលប្រហែលត្រឹមតែ២២ម៉ោង

ក្តៅៗ! ករណីឃាតកម្មឃោ ឃៅ គិតទុកជាមុនចាយ ពេលប្រហែលត្រឹមតែ២២ម៉ោងត្រូវព័ទ្ធជាប់…

អនុវត្តតាមបញ្ជាដឹកនាំផ្ទាល់ ពីលោកឧត្ដមសេនីយ៍ទោសួសសុខដារ៉ាស្នងការនគរបាលខេត្ត បញ្ជាឱ្យកម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកគូលែនចុះបេីកការស្រាវជ្រាវ ស៊ើបអង្កេត ករណី ឃាត កម្មគិតទុកជាមុន ឈានទៅដល់កំណត់មុខសញ្ញា និងបានធ្វើការនាំខ្លួនមុខសញ្ញានោះ ចំនួន ០១ នាក់ ឈ្មោះ ភោគ មើន ភេ ទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ នឹងធ្វើការដកហូតបាន អាវុធកែច្នៃ ( កាប៊ិន ) ចំនួន ០១ ដើម ។

តាមចម្លើយសារភាព សាម៉ីខ្លួនបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់អាវុធកែច្នៃ ( កាប៊ិន ) លួចបាញ់ទៅលើជនរងគ្រោះឈ្មោះ ឃត់ ឡុញ ភេទ ប្រុស កាលពីថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២១ ពិតប្រាកដមែន ។ មូលហេតុ : គំនុំ ។ ករណីនេះ សមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត ។

ជាសំណូមពររបស់ស្នងការដ្ឋាននគរបាលខេត្ត សូមប្រជាពលរដ្ឋរស់នៅខេត្តព្រះវិហារ ចូលរួមសហការជាមួយសមត្ថកិច្ច
ក្នុងការផ្តល់ព័ត៌មាន ឬភ្ញាក់រលឹក ក្នុងការប្រគល់អាវុធគ្រាប់រំសេវគ្រប់ប្រភេទដល់អាជ្ញាធរ និងសមត្ថកិច្ចទេីបជៀសផុតគ្រោះថ្នាក់ ជាពិសេសប្រឈម នឹងច្បាប់មិនខាន។
ប្រភព៖ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ