គាំង! លោក ឃឹម ហ្វីណង់ ពោលហត់នឹងឆ្លើយក្រោយព័ត៌មានមួយចុះផ្សាយថា៖

គាំង! លោក ឃឹម ហ្វីណង់ ពោលហត់នឹងឆ្លើយក្រោយព័ត៌មានមួយចុះផ្សាយថា៖

រឿងហួសចិត្តមួយធ្វើអោយមហាជនភ្ញាក់ផ្អើល ក្រោយសារព័ត៌មានមួយបានចុះផ្សាយអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១ ។

សារព័ត៌មាន Post News -សៀមរាបប៉ុស្តិ៍បានចុះផ្សាយថា ៖ លោក យឹម ហ្វីណង់ ទឹង ជួបគ្រោះ…ថ្នាក់ចរាចរណ៍ របួ..សធ្ងន់ នៅមុខសាលាគ្រួស ស្រាប់តែមហាជននាំគ្នាភ្ញាក់ផ្អើលផិតភ័យដោយសារតែឈ្មោះនោះស្រដៀងនឹង លោក ឃឹម ហ្វីណង់ដែរថែមទាំងបានសាកសួររូបលោកផ្ទាល់ធ្វើអោយលោកចង់អស់សំណើចហើយបានបង្ហោះនិងនិយាយថា « ហត់នឹងឆ្លើយ! ចឹងសុំប្រាប់តែម្តង ហ្វីណង់នេះអត់អីទេ ហើយក៏អត់មានអីពាក់ព័ន្ធនឹងលោក ហ្វីណង់ ទឹង ដែរ! 😅»

គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់ចរាចរនេះកើតឡើងនៅ ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២១ នៅវេលាម៉ោង ២៣និង៣០នាទី ត្រង់ចំណុចទល់មុខ ឪសថស្ថាន ណាណូឃ៊ែរ ស្ថិតនៅភូមិគ្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នេះបើតាមសារព័ត៌មានខាងលើចុះផ្សាយ។