ស្ទាវមួយក្រុមដេញកាប់គ្នាយ៉ាងគគ្លើនផ្អើលសមត្ថកិច្ចកណ្ដាលយប់ដោយសារ….!

ស្ទាវមួយក្រុមដេញកាប់គ្នាយ៉ាងគគ្លើនផ្អើលសមត្ថកណ្ដាលយប់ដោយសារ….!

ភ្នំពេញ៖ ហេតុការណ៍បង្កអោយភ្ញាក់ផ្អើលមួយដល់សមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង០១:០៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ នៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ កែងផ្លូវបេតុង ត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ទនៈសូគីម៉ិច ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញមានករណីជនសង្ស័យមួយក្រុមមានគ្នាជិត២០នាក់ ជិះម៉ូតូជិត១០គ្រឿងបានដេញធាក់ម៉ូតូយុវជនពីរនាក់កំពុងជិះម៉ូតូ Nex ឌុបគ្នាត្រឡប់ទៅផ្ទះ បណ្ដាលឲ្យជនរងគ្រោះភ័យស្លន់ស្លោ ក៏ផ្តួលម៉ូតូចោលរត់ឲ្យគេជួយ ហើយជនសង្ស័យបានកាច់យកស្លាកលេខម៉ូតូ តែកាច់មិនបានសម្រេច ក៏ដកសោម៉ូតូជនរងគ្រោះយករត់គេចខ្លួនបាត់ស្រមោលអស់ ។

បើតាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់អ្នកសារព័ត៌មាន ថា មុនកើតហេតុពួកគេទាំងពីរនាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FV-5820 ឌុបគ្នាចេញមកពីលេងបាល់ទាត់ គោលបំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញ នៅឯម្ដុំចោមចៅ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ទិសដៅពីជើងទៅត្បូង លុះមកជិតដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូជិត១០គ្រឿង បានជិះតាមមកពីក្រោយរួចធាក់ម៉ូតូរបស់ពួកគេ តែមិនទាន់ដួលឡេីយ តែដោយសារតែក្រុមក្មេងស្ទាវទាំងនោះ មានកាន់ដាវ ខ្សែក្រវាត់ និងដំបង បម្រុងកាប់មកលេីពួកគេ ទេីបធ្វើឲ្យពួកគេភ័យស្លន់ស្លោ ក៏សម្រេចផ្តួលម៉ូតូរត់យករួចខ្លួនហើយស្រែកហៅគេឲ្យជួយ ភ្លាមនោះក្រុមជនសង្ស័យបានកាប់ម៉ូតូរបស់ជនរងគ្រោះ បណ្ដាលឲ្យបែកស្តុបខាងក្រោយ និងកាច់ស្លាកលេខម៉ូតូជនរងគ្រោះដែរ តែកាច់មិនបាក់ ហេីយជនរងគ្រោះក៏ស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើល ទេីបក្រុមជនសង្ស័យទាំងនោះបានដកយកសោម៉ូតូរបស់ជនរងគ្រោះរួចនាំគ្នាឡេីងជិះម៉ូតូរត់គេចខ្លួនបាត់អស់ទៅ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចមូលដ្ឋានខណ្ឌសែនសុខ ចេញជួយអន្តរាគមន៍ផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់សួរនាំរឿងហេតុ រួចនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីងាយស្រួលសមត្ថកិច្ចធ្វើការស្រាវជ្រាវរកមុខក្រុមជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕