Anchilee Miss Universe ថៃធ្លាក់ Top ១៦ ភ្លាម ប្រជាជនថៃស្រាប់តែដាក់ផាំងៗមិនសំចៃមាត់ថា៖

Anchilee Miss Universe ថៃធ្លាក់ Top ១៦ ភ្លាម ប្រជាជនថៃស្រាប់តែដាក់ផាំងៗមិនសំចៃមាត់ថា៖

ខណៈដែលកម្មវិធីប្រកួតសម្រស់ដ៏អស្ចារ្យលំដាប់ពិភពលោក Miss Universe កំពុងតែប្រព្រឹត្តឡើងយ៉ាងស្វិតស្វាញ ដោយក្នុងនោះមហាជនជាច្រើនកំពុងតែចាំមើលថា តើកញ្ញារូបណា មកពីប្រទេសណា មានវាសនាគ្រង មកុដនៅឆ្នាំនេះ។

ដោយឡែក ងាកទៅមើលប្រជាជនថៃឯណោះវិញ ហាក់មានភាពជឿជាក់ខ្ពស់ទៅលើ បវរកញ្ញាខ្លួននាង Anchilee Scott Kemmis ថានឹងអាចនាំមកុដទី ៣ មកប្រទេសថៃ។

យ៉ាងណាការរំពឹងទុករបស់ជនជាតិថៃហាក់មិនមេត្តាដល់ចិត្តដែលជាអ្នកគាំទ្រដោយសារ ពេលប្រកាសឈ្មោះជ័យលាភីបវរកញ្ញាអ្នកដែលឈ្នះអាចបន្តដំណើរជាមួយកម្មវិធីក្នុងវគ្គ ១៦ នាក់ចុងក្រោយ គេឃើញថា Anchilee ពុំអាចឈានជើងចូលបានឡើយ។
នេះធ្វើអោយប្រជាជនថៃ មានភាពអាម៉ាស់ខ្លាំងបំផុតដោយសារតែថៃ កន្លងមកតែងតែជឿជាក់ មិនថាក្នុងកាលៈទេសៈណាក៏ដោយ ព្រមទាំងចូលចិត្តសើចចំអកប្រទេសជិតខាងដែលមិនដល់ខ្លួនទៀតផង ពេលនេះស្រាប់តែបាក់ធ្មុង និង ខកចិត្តប៉ុន្តែគេនៅតែសរសើរដល់បវរកញ្ញា Anchilee ថាធ្វើបានល្អហើយ