ដុតកម្ទេចចោល! ទំនិញម្ហូបអាហារខូចគុណភាពប្រមាណ​ ៣តោន​

(ខេត្តកណ្ដាល)៖​ កន្លងទៅនេះ​ មន្ត្រីក.ប.ប.​ បានចុះត្រួតពិនិត្យទៅលេីអនុលោមភាពទៅលេីគុណភាព​ និងសំបកវេចខ្ចប់ទំនិញ​យ៉ាងសកម្មនៅលេីទីផ្សារនៅទូទាំងប្រទេស។ ការចុះត្រួតពិនិត្យនេះ​ គឺក្នុងគោលបំណងទប់ស្កាត់ការចរាចរណ៍ទំនិញក្លែងក្លាយ​ ទំនិញខូចគុណភា​ព​ និងទំនិញដែលមានសំបកវេចខ្ចប់មិនត្រឹមត្រូវ។

ជាក់ស្ដែង​កន្លងទៅនេះ​ មន្ត្រីក.ប.ប.​ ប្រចាំខេត្តកណ្ដាល​បានរកឃេីញ​ និងដកហូតទំនិញ​ខូចគុណភាព​ផលិតបានសរុបចំនួន​ ៣តោន​ ពីទីផ្សារ​ និងសិប្បកម្មនានាក្នុងខេត្តកណ្ដាល។ ទំនិញដែលត្រូវដកហូតបានទាំងនោះត្រូវបានមន្ត្រីក.ប.ប.​ ធ្វេីការកម្ទេចចោលនៅទីលានបាល់ទាត់ក្រុងតាខ្មៅនៅព្រឹកថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ២០២១នេះ​ ដោយមានការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងខេ​ត្តកណ្ដាល​ ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធផ្សេងទៀតផងដែរ៕