ហេតុ​អី​បាន​ឆ្កែ​ឈ្មោល​ត្រូវ​លើកជើង​នោម

ជឿថា អ្នក​ចិញ្ចឹម​ឆ្កៃ​ជាច្រើន​នាក់​ច្បាស់​ជាមាន​សំនួរ​មួយ​នេះ​នៅក្នុង​ចិត្ត​មិន​ខាន  ចម្លើយ គឺ​ដើម្បី​ធ្វើឱ្យ​ក្លិន​របស់​ទឹកនោម​ដែល​នឹង​បញ្ជាក់ប្រាប់​ពី តំបន់​ដែល​ខ្លួនឯង​គ្រប់គ្រង​នោះ នៅតែ​ស្រស់​ថ្មី ច្រើនជាង​ក្លិន​ទឹកនោម​ដែល​នោម​ដាក់​នៅលើ​ដី ព្រោះ​នឹង​ត្រូវគេ​ដើរ​ជាន់​ទៅមក​រហូត​បាត់​ក្លឹ​ន​អស់ មិន​ដូច​នៅតាម​របង បង្គោល​ភ្លើង ដែល​គ្មាន​អ្នកណា​មករ​ញេ​រ​ញៃ​នោះឡើយ  ហើយ​ការ​លើកជើង​នោម​នេះ នៅបាន​ធ្វើឱ្យ​ក្លិន​ទឹកនោម​របស់​វា​នោះ​ស្ថិតនៅក្នុង​កំពស់​ច្រមុះ​របស់​សត្វ​ឆ្កែឯទៀតៗដើម្បី​ជាការ​ប្រាប់​ឱ្យដឹងថា ម្តុំ​នេះ​មាន​ម្ចាស់​គ្រប់គ្រង​ហើយ៕