នៅថ្ងៃនេះគ្រូបង្វឹកក្លឹបបិសាចក្រហម Man UTD លោក Ole Solskjare បានធ្វើការលើកឡើងដោយមិនមានការបដិសេធឡើយជាមួយនឹងក្រុមអ្នកកាសែតថាក្លឹបពិតជាកំពុងតាមស្វែងរកកីឡាករខ្សែប្រយុទ្ធម្នាក់ទៀតពិតមែននៅរដូវក្តៅនេះទោះបីជាបានបន្តកុងត្រាថ្មីឲ្យ Edinson Cavani រួចទៅហើយក្តី។
តាមរយៈការបញ្ជាក់បន្ថែមរបស់លោកក្លឹបនឹងអាចនាំយកកីឡាករចំណូលថ្មីមួយចំនួននៅពេលទីផ្សារដោះដូរបើកនៅរដូវក្តៅនេះខណៈដែលក្នុងនោះក៏មានកីឡាករខ្សែប្រយុទ្ធផងដែរទោះបីជា Cavani ទើបតែត្រូវបានបន្តកុងត្រាថ្មីដល់ឆ្នាំ២០២២ក្តីនិងត្រូវបានដាក់ឲ្យទៅលេងនៅខ្សែប្រយុទ្ធស្លាបជំនួសវិញ។
គួរឲ្យដឹងដែរថាព័ត៌មាននេះត្រូវបានធ្វើឡើងនៅក្រោយមួយថ្ងៃប៉ុណ្ណោះដែលមានការចេញផ្សាយថាកីឡាករខ្សែប្រយុទ្ធឆ្នើមអង់គ្លេស Harry Kane បានស្នើសុំក្លឹប Spurs ក្នុងការចាកចេញហើយកំពុងត្រូវបានគេសង្ស័យថាគាត់នឹងអាចផ្ទេរទៅលេងនៅ Man UTD ឬ Chelsea និង Man City ផងដែលសុទ្ធតែជាក្លឹបចង់បានកីឡាកររូបនេះដូចគ្នា៕