តើ​ត្រី​ត្រូវ​ផឹកទឹក ឬក៏​អត់?

ត្រី​ក៏​ត្រូវតែ​ផឹកទឹក​ដូច​សត្វ​ឯទៀត​ដែរ(រួមទាំង​មនុស្ស​ផងដែរ) ដើម្បីឱ្យ​មានជីវិត​រស់​នៅបាន  ត្រី​ទាញយក​អុក​ស៊ី​ហ្ស៊ែ​ន​ពី​ទឹក​មក​ប្រើ​សម្រាប់​ដកដង្ហើម  ដូច្នេះ​ប្រហែល​ជាមាន​អ្នក​ឆ្ងល់​តទៅ​ទៀតថា ចុះ​ត្រី​ដែល​រស់នៅក្នុង​សមុទ្រ មិនត្រូវផឹកទឹក​ប្រៃ​ទេ​ឬ? ចម្លើយ​គឺ ត្រូវ​ហើយ! តែ​ត្រី​អាច​បណ្តេញ​អំបិល​ចំនួន​ដ៏​ច្រើន​ចេញពី​ក្នុង​ខ្លួន​បាន​ដោយ​អាស្រ័យ​អវយវៈដែល​ហៅថា “ស្រកី (gills)” ដោយ​ហេតុផល​នេះឯង ទើប​វា​ក្លាយជា​អំណះអំណាង​មួយ​ដែល​បញ្ជាក់ប្រាប់​យើង​ថា តើ​ហេតុ​អី​បាន​សាច់​ត្រី​សមុទ្រ​ភាគច្រើន​ដែល​យើង​ទទួលទាន​នោះ មិនមាន​រសជាតិ​ប្រៃ លើកលែងតែ​ត្រី​ឆ្លាម​មួយ​ប៉ុណ្ណោះ។