ហេតុផលក៏គឺ ម៉ោង 10 : 10 នាទីគឺជាម៉ោងប្រញាប់ប្រញាល់ ឬម៉ោងដែលល្អបំផុតរបស់ថ្ងៃ ដែលមុខជំនួញ និងការទំនាក់ទំនងអ្វីផ្សេងៗដំណើរការទៅយ៉ាងរលូន ឬរអាក់រអួលស្មុគ្រស្មាញបំផុត ដូច្នេះហើយទើបការផ្សាយពាណិជ្ជកម្មនាឡិកាបានកំណត់យកម៉ោងនេះមកប្រើ រហូតដល់ក្លាយជាទម្លាប់ដែលនិយមធ្វើតៗគ្នាមក។
ហេតុផលមួយទៀតដែលអ្នកជំនាញខាងចិត្តវិទ្យាបានធ្វើការសន្និដ្ឋានថា “រូបភាពរបស់នាឡិកានៅក្នុងរូបផ្សាយពាណិជ្ជកម្ម ដែលទ្រនិចខ្លីនៅចំលេខ 10 ហើយទ្រនិចវែងនៅចំលេខ 2 នោះ មានលក្ខណៈដូចស្នាមញញឹមរបស់មនុស្សដែលធ្វើឱ្យអ្នកដែលមើលឃើញមានអារម្មណ៍ថា នាឡិកាកំពុងតែញញឹមដាក់ហ្នឹងឯង។បើមិនជឿទេ សូមតាមសង្កេតមើលចុះ៕