មិនសូវបានបង្ហាញខ្លួនឲ្យក្លឹប Real Madrid ដោយសារតែរបួសជាប់គ្នារហូតមកក្តីប៉ុន្តែកីឡាករ Eden Hazard ដ៏មានបទពិសោធរូបនេះត្រូវបានគេដឹងថានៅតែជាប់ឈ្មោះនៅក្នុងបញ្ជីក្រុមជម្រើសជាតិប៊ែលហ្ស៊ិកដែលដឹកនាំដោយលោក Roberto Martinex ដដែលសម្រាប់ការប្រកួតនារដូវក្តៅខាងមុខនេះ។
បច្ចុប្បន្នទំរង់លេងរបស់ Hazard បានស្ថិតនៅក្នុងភាពតានតឹងមែនទែនចាប់តាំងតែពីបានផ្ទេរមកពីក្លឹប Chelsea កាលពីឆ្នាំ២០១៩ក្នុងតម្លៃខ្លួនរហូតទៅដល់ជាង១០០លានអ៊ឺរ៉ូហើយក៏ចេះតែទទួលបានរបួសជាបន្តបន្ទាប់ឥតឈប់ឈររហូតមក។
គួរឲ្យដឹងដែរថាក្នុងវ័យ៣០ឆ្នាំទៅហើយ Hazard ទើបតែអាចបង្ហាញខ្លួនវិញបានក្នុងការប្រកួតកំដៅសាច់ដុំប៉ុន្មានប្រកួតប៉ុណ្ណោះប៉ុន្តែរូបគាត់ត្រូវបានលោក Roberto Martinez ដាក់បញ្ចូលឈ្មោះទៅក្នុងបញ្ជីក្រុមជម្រើសជាតិរួចទៅហើយ៕