ទឹកដូងគឺបានមកពី ដូងខ្ចីស្រស់ៗ ហើយដោយសារតែការផ្ទុកជាតិប៉ូតាស្យូមដ៏ច្រើនរបស់វា ទឹកដូងគឺពិតដើរតួទាំងជាវេជ្ជបណ្ឌិតផង និងជាអ្នកចិញ្ចឹមរាងកាយសំរាប់កីឡាករផង ។
ខាងក្រោមនេះគឺជាអត្ថបទប្រយោជន៍ដ៏សម្បូរបែបដែលបានមកពីទឹកដូង៖
- ទឹកដូងគឺល្អសំរាប់ការបង្គ្រប់ជាតិទឹក ដោយសារអ៊ីសូតូនីកពីធម្មជាតិរបស់វា ។ នៅពេល ដែលរាងកាយរបស់អ្នក មានជាតិទឹកគ្រប់គ្រាន់ហើយ វានឹងមានភាពងាយស្រួល ក្នុងការកំចាត់នូវជាតិពុល តាមរយៈការបត់ជើងតូច ។
- សារធាតុការពារប្រតិកម្មអុកស៊ីត ដែលបានរកឃើញនៅក្នុងទឹកដូង ជួយប្រឆាំងប្រយុទ្ធនឹងរ៉ាឌីកាល់នៅក្នុងរាងកាយរបស់អ្នក។
- ទឹកដូងជួយ ក្នុងការគ្រប់គ្រងទំងន់ នៅពេលវាត្រូវបានគេប្រើជំនួសទឹកដោះគោ ដោយសារតែវាមានជាតិខ្លាញ់ទាប និង គ្មានកូឡេស្តេរ៉ូល ។
- ទឹកដូងអាចជួយកាត់បន្ថយការហើមប៉ោងនៅដៃ និង ជើងរបស់អ្នក ហើយវាក៏ជួយអោយមានភាពងាយស្រួលក្នុងការបឺតស្រូបរបស់ឱសថផងដែរ ។
- ការលាងមុខជាមួយនឹងទឹកដូង អាចជួយកាត់បន្ថយការចេញមុននៅលើផ្ទៃមុខ។
- ទឹកដូងអាចជួយកាត់បន្ថយសម្ពាធឈាម ។
- មានគេអះអាងថា ការទទួលទានទឹកដូង គឺនឹងអាចជួយរក្សាកម្រិត pH នៃសារធាតុរាវក្នុងរាងកាយអ្នក និងជំរុញដំណើរឈាមរត់អោយបានល្អ ។
- ទឹកដូងអាចប្រើប្រាស់ជាភេសជ្ជះសំរាប់កន្លែងហាត់កីឡា ដើម្បីបំពេញនូវអេឡិចត្រូលីតដែលបានបាត់បង់ ក្នុងអំឡុងពេលនៃការហាត់ប្រាណ ។
- វាជួយក្នុងការរំលាយអាហារ តាមរយៈការបញ្ចេញឧស្ម័នអោយមានវត្តមាន ក្នុងបំពង់អាហារ របស់អ្នក ។
- វេជ្ជបណ្ឌិតជាច្រើនបានណែនាំថា ទឹកដូងជួយក្នុងការរំលាយគ្រួសក្នុងតម្រងនោម និង ជួយអោយវាមានភាពងាយស្រួលនឹងធ្លាក់ចេញមក ៕