បរទេស៖ មកដល់ពេលនេះ Mahrez ត្រូវបានគេចាត់ទុកថាគឺជាកីឡាករដ៏សំខាន់មួយសម្រាប់ Man City នៅក្នុងភាពជោគជ័យរបស់ខ្លួនប៉ុន្មានរដូវកាលចុងក្រោយ នេះទោះបីជាមិនសូវជាបានបង្ហាញវត្តមានញឹកញាប់នៅជម្រើស១១នាក់ដំបូងក្តី។
ទោះបីជាយ៉ាងណាក្តីកីឡាករខ្សែប្រយុទ្ធអាល់ហ្សេរីឆ្នើមរបស់ក្លឹបមេឃខៀវ Man City នៅពេលចុងក្រោយនេះបាននិយាយថាគាត់បានដាក់គោលដៅអនាគតរួចទៅហើយសម្រាប់អាជីពរបស់ខ្លួនជាមួយនឹង Etihad បន្ទាប់ពីបានជួយលើកពាន Premier League ជាលើកទី៣ហើយមកនេះ។
ក្នុងនោះកីឡាករ Riyad Mahrez បានបញ្ជាក់បែបនេះថាប្រសិនបើអាចត្រូវបានផ្តល់ឧិកាសនោះគាត់នឹងសម្រេចចិត្តរៀបចំផែនការនិងបញ្ចប់អាជីពនៅទីនេះតែម្តង។
គួររំលឹកដែរថា Mahrez បានសារកេរ្ត៍ឈ្មោះយ៉ាងល្បីល្បាញនៅ Leicester បន្ទាប់ពីបានផ្ទេរមកពីក្លឹបបារាំង Le Havre កាលពីឆ្នាំ២០១៤និងបានជួយឲ្យក្លឹបអង់គ្លេសមួយនេះលើកពានអង់គ្លេស Premier League ជាប្រវត្តិសាស្ត្រ៕