បរទេស៖ បិសាចក្រហម Man UTD ត្រូវបានគេដឹងថានឹងត្រូវសម្រេចចិត្តក្នុងការពន្យាពេលនៃការពិចារណាលក់កីឡាករខ្សែប្រយុទ្ធវ័យក្មេង Greenwood ដោយយល់ឃើញថាកីឡាករអង់គ្លេសរូបនេះនឹងអាចមានឧិកាសរៀនសូត្របានច្រើនជាងមួយនឹង Edinson Cavani ។
Cavani ដែលទើបប្តេជ្ញាចិត្តក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹបកាលពីចុងសប្តាហ៍កន្លងមកនោះនឹងក្លាយទៅជាមូលហេតុសំខាន់មួយដែលធ្វើឲ្យក្លឹបក្នុងការប្តូរចិត្តឡើងវិញចំពោះផែនការចង់នាំយក Harry Kane ឬ Erling Haaland ។
ក្លឹបជឿជាក់ថា Cavani នឹងអាចជួយបង្ហាត់បង្រៀនដល់ Greenwood អំពីរបៀបនៃការពាក់អាវលេខ៩របស់ក្លឹបនាពេលអនាគតហើយនោះមានន័យថាក្លឹបនឹងអាចសន្សំលុយសម្រាប់ធ្វើការផ្លាស់ប្តូរនេះបានយ៉ាងច្រើនបំផុត៕