កាលពីថ្ងៃសុក្រម្សិលមិញនេះក្លឹបកាំភ្លើងធំ Arsenal បានបើកកិច្ចប្រជុំមួយជាមួយនឹងភ្នាក់ងារតំណាងរបស់កីឡាករ Luiz រួចមកហើយប៉ុន្តែជាលទ្ធផលគឺនឹងមិនមានកុងត្រាថ្មីដែលត្រូវអាចបានបន្តឡើយ។
ដូចនេះមានន័យថា David Luiz កីឡាករខ្សែការពារក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេជឿជាក់ថានឹងត្រូវចាកចេញពីក្លឹបហើយដោយមិនមានតម្លៃខ្លួនឡើយនៅចុងរដូវកាលនេះជាពេលដែលកុងត្រារបស់គាត់ត្រូវបានបញ្ចប់។
គួរឲ្យដឹងដែរថាកីឡាករប្រេស៊ីលរូបនេះបានចំណាយពេល២រដូវកាលមកហើយជាមួយនឹង Emirates បន្ទាប់ពីបានសម្រេចចិត្តចាកចេញពីតោខៀវ Chelsea កាលពីឆ្នាំ២០១៩ក្នុងតម្លៃខ្លួនប្រមាណជា៨លានផោន។
កន្លងមកកីឡាករប្រេស៊ីលវ័យ៣៤ឆ្នាំរូបនេះធ្លាប់បានបញ្ជាក់ហើយថាគាត់នឹងវិលទៅរកក្លឹបចាស់របស់ខ្លួនវិញនៅប៉ទុយហ្គាល់គឺក្លឹប Benfica នៅពេលណាដែលគាត់ត្រៀមនឹងចូលនិវត្ត៕