ម្តាយរបស់កំពូលកីឡាករ CR7 លោកស្រី Dolores Averiro នៅសប្តាហ៍នេះ បានធ្វើការលើកឡើងគួរឲ្យភ្ញាក់ផ្អើលមួយថា លោកស្រីជឿជាក់ថាកូនប្រុសរបស់ខ្លួនកីឡាករពានរង្វាន់ Ballon d’Or ចំនួន៥សម័យ នឹងអាចវិលត្រឡប់ទៅលេងនៅក្លឹបស្រុកកំណើតវិញនាពេលខាងមុខដ៏ឆាប់នេះ។
ម្តាយរបស់ CR7 រូបនេះបានបញ្ជាក់ទៀតថាលោកស្រីនឹងប្រើប្រាស់គ្រប់មធ្យោបាយក្នុងការបញ្ចុះបញ្ចូលកូនរបស់គាត់ក្នុងការវិលត្រឡប់ទៅលេងក្លឹបចាស់នៅស្រុកកំណើតវិញគឺ Sporting CP និងយ៉ាងលឿនបំផុតនារដូវកាលក្រោយ។
រំលឹកដែរថា CR7 ចាប់ផ្តើមអាជីពដំបូងកាលពីឆ្នាំ២០០២ មុនពេលដែលអាចឈានជើងចូលវិថីបាល់ទាត់អ៊ឺរ៉ុបកាន់តែខ្លាំងក្លាជាមួយនឹងក្លឹបបិសាចក្រហម Man UTD និង Real Madrid ហើយបច្ចុប្បន្នមានវ័យ៣៦ឆ្នាំហើយក្តីប៉ុន្តែហាក់ដូចជាមិនទាន់មានសញ្ញាណាក្នុងការបញ្ចប់ការប្រកួតរបស់គាត់នៅឡើយ។
លេងនៅ Juventus រដូវកាលនេះគឺជារដូវកាលទី៣ ហើយប៉ុន្តែហាក់ដូចជាមិនសូវទទួលលទ្ធផលល្អឡើយខណៈដែលអាយុក៏កាន់តែចំណាស់ទៅហើយហើយលើសពីនោះគឺថាក្លឹបគឺកាន់តែឆ្ងាយពីឱកាសក្នុងការលេងនៅ Champions League រដូវកាលក្រោយផងដែរ៕