The Goal នៅថ្ងៃនេះបានសរសេរថាសហព័ន្ធបាល់ទាត់ជាតិអេស្បាញកំពុងរៀបចំឯកសារយ៉ាងមមាញឹកដើម្បីធ្វើការស្នើសុំទៅកាន់ FIFA ហើយប្រសិនជាអាចទៅរួចកីឡាករខ្សែការពារ Laporte នឹងអាចបង្ហាញវត្តមានចាប់ដៃគូគ្នាជាមួយនឹងកីឡាករ Eric Garcia នៅក្នុងពានរង្វាន់ EURO ជាមិនខាន។
គួរឲ្យដឹងដែរថាកីឡាករខ្សែការពារឆ្នើមរបស់ក្រុមមេឃខៀវ Man City ម្នក់ដែលធ្លាប់បានលេងឲ្យជំរើសជាតិបារាំងតាំងតែពីឈុតថ្នាលយុវជននោះប៉ុន្តែមកដល់ពេលនេះនៅតែមិនទាន់ទទួលបានឧិកាសក្នុងការលេងឲ្យឈុតធំម្តងណាឡើយហើយតែងតែត្រូវបានបដិសេធដោយគ្រូបង្វឹកលោក Didier Deschamps រហូតមក។

គេជឿជាក់ថាកីឡាករ Aymeric Laporteបានសម្រេចចិត្តរួចទៅហើយក្នុងការប្តូរទៅលេងឲ្យក្រុមជំរើសជាតិអេស្បាញវិញនៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ EURO ខាងមុខនេះ។កីឡាករវ័យ២៦ឆ្នាំរូបនេះកើតនៅភាគខាងត្បូងនៃប្រទេសបារាំងទីក្រុង Agen ប៉ុន្តែទោះបីជាយ៉ាងណាក្តីដោយមានជីតាជាជនជាតិអេស្បាញនិងការប្រើប្រាស់ភាសាអេស្បាញបានផងនោះមានន័យថាគាត់មានសិទ្ធគ្រប់គ្រាន់ដើម្បីលេងឲ្យអេស្បាញ៕