ប្រកួតយប់មិញនេះឱកាសគ្រប់គ្រងបាល់បាល់បានតែ៤៧ភាគរយប៉ុណ្ណោះប៉ុន្តែ Leicester City ដែលជាក្រុមភ្ញៀវ បានយកជ័យជំនះបានយ៉ាងធំធេងនៅលើទឹកដីរបស់ Man UTD ឡើងទៅឈរនៅលេខរៀងទី៣បណ្តោះអាសន្នមាន ៦៦ពិន្ទុតាមពីក្រោយដោយតោខៀវ Chelsea មាន ៦៤ពិន្ទុ។

លទ្ធផលចប់ការប្រកួត២គ្រាប់ទល់នឹង១បានជួយឲ្យ Leicester City យកបាន៣ពិន្ទុងាយៗពី Man UTD ដែលកំពុងត្រូវការពិន្ទុតាម Man City ស្ថិតនៅកំពូលតារាង។
គួរឲ្យដឹងដែរថា១គ្រាប់ដំបូងកើតឡើងតាំងតែពីនាទីទី១០ដោយកីឡាករ Luke Thomas របស់ Leicester City គឺជាគ្រាប់បាល់យា់ងស្អាតស៊ុតចេញពីមុំតូចខាងឆ្វេងមុនពេលដែល Mason Greenwood អាចតាមពីក្រោយបានបន្តិចនៅនាទីទី១៥ខណៈដែលគ្រាប់បាល់ចុងក្រោយបានកើតឡើងនៅនាទីទី៦៦ដោយកីឡាករ Soyuncu ជាគ្រាប់បាល់ជ័យជំនះ៕