ម៉ូណាកូ ជាប្រទេសតូចជាងគេបំផុតទី២ក្នុងពិភពលោក បន្ទាប់ពីទីក្រុងវ៉ាកង់។ ប្រទេសមួយនេះបានក្លាយទៅជាប្រទេសដែលមានការតាក់តែច្បាប់រដ្ឋធម្មនុញ្ញក្នុងទំហំខ្លីបំផុតរបស់ពិភពលោកបើប្រៀបធៀបទៅនឹងបណ្តាលប្រទេសដទៃទៀត។

នៅកំឡុងឆ្នាំ១៩៦២ នៅក្នុងសម័យព្រះអង្គម្ចាស់ Prince Rainter ទី៣ រដ្ឋាភិបាលរបស់ប្រទេសម៉ូណាកូបានចាប់ផ្តើមតាក់តែងច្បាប់រដ្ឋធម្មនុញ្ញដោយពេលនោះរដ្ឋធម្មនុញ្ញរបស់ប្រទេសបានធ្វើរួចរាល់ដោយមានចំនួនពាក្យតែប្រមាណ ៣៩១៤ពាក្យប៉ុណ្ណោះ។

ចំណែកឥណ្ឌា ដែលជាប្រទេសមានច្បាប់រដ្ឋធម្មនុញ្ញវែងជាងគេលើលោក បានប្រើប្រាស់ពាក្យតែប្រមាណ ១៤៦៣៨៥ពាក្យ ហើយវាត្រូវបានគេប្រើប្រាស់ជាផ្លូវកាលពីខែមករាឆ្នាំ១៩៥០ ក្រោយរយៈពេល៣ឆ្នាំ ដែលប្រទេសនេះបានទទួលឯករាជ្យសេរីភាពពេញលេញពីប្រទេសអង់គ្លេសមកវិញក្នុងខែសីហាឆ្នាំ១៩៤៧ ៕