បច្ចុប្បនទីក្រុងតូក្យូរដ្ឋធានីនៃប្រទេសជប៉ុន ត្រូវបានពិភពលោកទទួលស្គាល់ថាគឺជាទីក្រុងដែលគួរឲ្យចង់រស់នៅ និងធ្វើដំណើរទៅកំសាន្តបំផុតក្នុងចំណោមទីក្រុងអស្ចារ្យនានាលើលោក។ ជាមួយនឹងប្រជាជនរស់នៅប្រមាណជាង ១៣លាននាក់ និងកម្រិតជីវភាពប្រជាពលរដ្ឋដ៏ខ្ពស់មួយក្នុងពេលសព្វថ្ងៃ ប៉ុន្តែតូក្យូពិតជាមានប្រវត្តិដ៏យូរលង់ណាស់មកហើយដែរគិតចាប់តាំងពីសតវត្សទី១២មកម្ល៉េះ។

មុនពេលក្លាយទៅជារដ្ឋធានីនៃប្រទេសជប៉ុន ទីក្រុងតូក្យូត្រូវបានគេដឹងថាមានកំណើតដំបូងចេញពីកូនភូមិនេសាទដ៏តូចមួយដែលមានឈ្មោះថា «Edo» ឬមានន័យថាជាភាសាខ្មែរថា «ច្រាំងទន្លេ» គឺជាទីកន្លែងប្រមូលផ្តុំនៃការរស់នៅរបស់ក្រុមសម្ព័ន្ធដែលមានឈ្មោះ Edo តែម្តង ហើយវាបានកើតចេញនៅក្នុងកំឡុងសតវត្សទី១២ នៃគ្រិស្តសករាជ។

ឈានចូលមដល់ឆ្នាំ១៦៣០ តំបន់ Edo នេះ បានប្រមូលផ្តុំមនុស្សមករស់នៅប្រមានជា ១៥០០០០នាក់ និងចាប់ផ្តើមកើនឡើងជាបន្តបន្ទាប់រហូតដល់ឆ្នាំ១៧២១ ទើប Edo បានប្រមូលបានមនុស្សរស់នៅទៅដល់ខ្ទង់លាននាក់ជាលើកដំបូង។

ក្នុងកំឡុងសតវត្សទី១៨ Edo បានក្លាយទៅជារដ្ឋធានីផ្លូវការរបស់ប្រទេសជប៉ុនជាលើកដំបូង ហើយវាគឺស្ថិតនៅក្នុងកំឡុងពេលដែលប្រទេសជប៉ុនមានសន្តិភាពយូរបំផុតក្នុងប្រវត្តិសាស្ត្រដែលត្រូវបានគេដាក់ឈ្មោះកំឡុងពេលនោះថា Pax Tokugawa ហើយវាបានអូសបន្លាយរហូតមកដល់ឆ្នាំ១៨៥៣ ជាពេលដំបូងបង្អស់ដែលក្រុមជនជាតិអាមេរិកបានធ្វើដំណើរមកដល់ផែនៅក្នុងទីក្រុងនេះ និងបានបណ្តាលឲ្យកើតចេញទៅជាការតវ៉ាប្រឆាំងជាច្រើនពីសំណាក់ក្រុមពលរដ្ឋក្នុងស្រុកជាមួយនឹងជនជាតិអាមេរិកទាំងនោះ។

Edo ត្រូវបានផ្លាស់ឈ្មោះទៅជា Tokyo ឬតូក្យូ ជាផ្លូវការនាអំឡុងឆ្នាំ១៨៨៩ គឺជារដ្ឋធានីដែលប្រមូលផ្តុំទៅដោយវិស័យវប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្មដ៏មមាញឹកបំផុតរបស់ប្រទេស ប៉ុន្តែប្រជាជនសរុបមានមិនដល់ ៤លាននាក់ផង៕
