ការប្រកួតយប់មិញនេះក្រុមភ្ញៀវ Chelsea រកបាន២គ្រាប់តាមពីក្រោយយកឈ្នះ Man City ដែលមានន័យថា Chelsea អាចឡើងទៅក្រុមលេខរៀងទី៣បណ្តោះអាសន្នខណៈដែល Man City ខកខាន៣ពិន្ទុក្នុងការលើកពានអង់គ្លេសជាស្វ័យប្រវត្តិនិងរងចាំទៅដល់ការប្រកួតក្រោយវិញ៕
តង់ទី១ម្ចាស់ផ្ទះ Man City ធ្វើបានល្អណាស់រហូតទៅដល់បានគ្រាប់បាល់ទី១បានសម្រេចនៅនាទីទី ៤៤ដោយខ្សែប្រយុទ្ធ Raheem Sterling និងបន្តទទួល
បានឧិកាសជាបាល់១១ម៉ែត្រមួយទៀតដោយ Aguero ប៉ុន្តែបែរជាខកខានធ្វើមិនបានសម្រេចទៅវិញ។
ការប្រកួតអូសបន្លាយរហូតដល់តង់ទី២នៅនាទីទី៦៣ទើបក្រុមភ្ញៀវ Chelsea អាចរកបានតែ១គ្រាប់វិញដោយខ្សែប្រយុទ្ធ Hakim Ziyech ទោះបីជាយ៉ាងណាក្តីលទ្ធផល
នៅមិនទាន់បញ្ជប់នៅឡើយពោលគឺរហូតទៅដល់ចុងម៉ោង៩០បូក២ទៅហើយទើប Marcos Alonson អាចបន្ថែមគ្រាប់ជ័យជំនះឲ្យ Chelsea ៕