Liverpool យប់មិញបានបើកទ្វា Anfield ស្វាគមន៍ក្រុម Southampton ដើម្បីសន្សំយក៣ពិន្ទុឡើងទៅកៀកនឹងក្រុមដែលអាចមានសិទ្ធទៅលេង Champions League ខណៈដែលការប្រកួតសេសសល់ក្នុងរដូវកាលនេះក៏ជិតអស់ទៅហើយនោះ។
ទោះបីជាឧិកាសតិចតួចក្តីប៉ុន្តែហង្សក្រហម Liverpool នៅតែបន្តប្រឹងប្រែងដោយរំពឹងទុកថាអាចមានសិទ្ធប្រកួតនៅ Champions League បាននៅរដូវកាលក្រោយ ខណៈដែលបច្ចុប្បន្នខ្លួនស្ថិតនៅលេខរៀងទី៦ក្នុងតារាងនៅឡើយក្តី។
ក្រុមម្ចាស់ផ្ទះវាយសម្រុកនៅតង់ទី១រហូតដល់បានគ្រាប់ជោគជ័យនៅនាទីទី៣១ដោយខ្សែប្រយុទ្ធ Sadio Mane ប៉ុន្តែលទ្ធផលនេះត្រូវបានរក្សារហូតដល់នាទីទី៩០ចុងប្រកួតទៅហើយទើបខ្សែបម្រើចំណូលថ្មី Thiago អាចបន្ថែមបាន១គ្រាប់ទៀត៕